ព័ត៌មាន
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់សេវាឱ្យបានល្អដល់ប្រជាពលរដ្ឋ
សមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់គឺសំឡេងគាំទ្រសន្លឹកឆ្នោតមួយសន្លឹក ដូច្នេះការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី បំរើផលប្រយោជន៍គណ បក្សនិងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះលើការបោះឆ្នោតជា បន្តបន្ទាប់នាពេលខាងមុខ។

នេះជាការបញ្ជាក់របស់លោកស្រី កាន់ រតនៈ ឧប្បុល ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាឱកាសជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សចំនួន ៣៣១នាក់ ត្រូវបញ្ចូល នៃគណបក្សសង្កាត់ដង្កោ នាថ្ងៃទី ១៦ខែ សីហា ឆ្នាំ២០២៦នេះ នៅទីស្នាក់គណបក្សសង្កាត់ដង្កោ។
ក្នុងឱកាសនោះលោកស្រីប្រធានក្រុម ការងារចុះមូលមូលដ្ឋានសង្កាត់ដង្កោ បាន សម្តែងការអបអរសាទរចំពោះ ជា សមាជិក សមាជិកាថ្មី ទាំងអស់ ដែលបានក្លាយជាក្រុមគ្រួសារតែមួយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

លោកស្រី កាន់ រតនៈឧប្បុល មានប្រសាសន៍បន្តថា៖គណៈកម្មាធិការគណបក្សសង្កាត់ និងក្រុមការងារគណបក្សនៃភូមិទាំង៦ត្រូវបន្តជំរុញការងារនៅមូលដ្ឋានមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងធ្វើការក្រើនរំឭកដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅមូល ដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ (ផ្តល់ភាពងាស្រួលជូនប្រជាពលរដ្ឋ ដែលត្រូវការបញ្ជាក់ឯកសារនានា នៅសង្កាត់ឬប្រជាពលរដ្ឋទៅស្វែងរកសេវាធ្វើឯកសារឬអត្តសញ្ញាណបណ្ណ គឺមន្ត្រីអាជ្ញាធរ សង្កាត់ឬប៉ុស្តិរដ្ឋបាល ត្រូវតែជាអ្នកធ្វើការបំរើប្រជាពលរដ្ឋ។
ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដង្កោ បញ្ជាក់ទៀតថា៖ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ – សង្កាត់ ជាការបោះឆ្នោតថ្នាក់មូល ដ្ឋានដែលស្ថិតនៅជាប់ផ្ទាល់ជាមួយប្រជា ពលរដ្ឋគឺជាដំណើរការបោះឆ្នោត តាមបែមប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា ដ៏មានសារៈ សំខាន់សម្រាប់ប្រ ទេសជាតិ ជាពិសេសគណបក្សប្រជា ជនកម្ពុជាត្រូវតែទទួលបានជ័យជម្នះក្នុងក្នុងការបោះឆ្នោត ក្រុម ប្រឹក្សាអាណត្តិទី៦និងទទួលបានជោគ ជ័យក្នុងការ បោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៨ ក៍ដូចជាការឈ្នះឆ្នោតជ្រើសរើសមាជិកព្រឹទ្ធសភា នាអាណត្តិបន្តបន្ទាប់ ដើម្បី
បន្តគ្រប់គ្រង និងអភិវឌ្ឍន៍ប្រទេសជាតិ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
ក្នុងឱកាសនោះដែរ លោស្រីប្រធានក្រុមការងារ បានលើកទឹកចិត្តដល់ក្រុម ការងារចុះមូលដ្ឋានសង្កាត់ដង្កោ និងក្រុមការងារនៅតាមភូមិទាំង៦ ត្រូវបន្ត សកម្មភាពរបស់ខ្លួនក្នុងការបំពេញ ភារ កិច្ច ដែលគណបក្សបានប្រគល់ជូន និងត្រូវបន្តចុះទៅដល់មូល ដ្ឋានផ្ទាល់ដើម្បីក្ដាប់ឱ្យបាននូវសភាពការណ៍ បញ្ហាប្រ ឈម មតិយោបល់ សំណើនិងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមភូមិ ដើម្បីចូលរួមដោះស្រាយបានទាន់ពេលវេលា ពង្រឹងភាពស្និទ្ធស្នាល និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះគណបក្ស។
លោកស្រី កាន់ រតនៈឧប្បុល បានបង្ហាញនូវសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្រុមការងារគណបក្សនឹងបន្តពង្រឹងការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ជូនគណ បក្សក្នុងការ បោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧ ក៏ដូចជាការបោះឆ្នោតជ្រើស រើសសមាជិក រដ្ឋសភា អាណត្តិទី៨ នាពេលខាងមុខ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៧នៃរដ្ឋសភាបានចេញសេចក្ដីសម្រេចកំណត់យកថ្ងៃអាទិត្យទី០៦ ខែមិថុនា ឆ្នាំ ២០២៧ ជាកាល បរិច្ឆេទនៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦។
លោក ម៉ៃ ម៉ុន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដង្កោបានលើកឡើងថា៖ សូមអរគុណដល់សមាជិកថ្មីដែលបានមករួមរស់ក្រោមម្លមសន្តិភាព ។ សង្កាត់ដង្កោ គឺជាសង្កាត់ដែលមានចំនួនប្រជាពលរដ្ឋច្រើន ហើយសមាជិកគណ បក្សប្រជាជនកម្ពុជាក៏មានចំនួនច្រើន ជាងសង្កាត់នានា ក្នុងខណ្ឌដង្កោ។
ប្រធានគណៈកម្មាធិការគណបក្ស ខណ្ឌដង្កោ បានជំរុញដល់អាជ្ញាធរមូល ដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា សាខាគណៈកម្មាធិការគណ បក្សសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបានធ្វើពិធីបញ្ចូលសមាជិកគណបក្ស ប្រជាជនកម្ពុជា សង្កាត់ដង្កោ បានចំនួនលើកទី៣ មានចំនួន១១៧៨នាក់៕






-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M