ព័ត៌មាន
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បាននិងកំពុងរួមចំណែកពង្រឹងបណ្តាញដឹកជញ្ជូនជាតិ និងការតភ្ជាប់រវាងតំបន់កណ្តាល និងភូមិភាគឦសាននៃប្រទេសកម្ពុជា
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បាននិងកំពុងរួមចំណែកពង្រឹងបណ្តាញដឹកជញ្ជូនជាតិ និងការតភ្ជាប់រវាងតំបន់កណ្តាល និងភូមិភាគឦសាននៃប្រទេស លើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញ ទិន្នផលកសិកម្ម និងផលិតផលកសិ-ឧស្សាហកម្ម ព្រមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ការវិនិយោគ ប្រព័ន្ធឡូជីស្ទីក និងសកម្មភាពសេដ្ឋកិច្ច-សង្គមនៅតាមបណ្តោយតំបន់តភ្ជាប់ សំដៅលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ និងបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ គម្រោងនេះ រួមមានស្ពានប្រវែង ១ ៧៦១ ម៉ែត្រ ទទឹង ១៣,៥ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩ គីឡូម៉ែត្រ រួមមានផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងចំនួន ៤ ខ្សែ សម្រាប់ការតភ្ជាប់ការធ្វើដំណើររវាងស្រុកចិត្របុរី នៅត្រើយខាងកើត និងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច ខេត្តក្រចេះ៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣