ព័ត៌មាន
អ្នកជំនាញណែនាំកសិករ «ចិញ្ចឹមមាន់តាមតម្រូវការទីផ្សារ» ដើម្បីកាត់បន្ថយហានិភ័យខាតបង់
អ្នកជំនាញក្នុងវិស័យចិញ្ចឹមសត្វ បានណែនាំឱ្យកសិករចិញ្ចឹមមាន់សាច់ និងមាន់យកស៊ុត ផ្អែកលើ
តម្រូវការទីផ្សារ ជាជាងបង្កើនការចិញ្ចឹមតាមគ្នា ខណៈការផ្គត់ផ្គង់សាច់មាន់ និងស៊ុតមាន់មានការកើនឡើងខ្ពស់ជាងតម្រូវការ អាចប៉ះពាល់ដល់តម្លៃ និងធ្វើឱ្យអ្នកចិញ្ចឹមប្រឈមនឹងការខាតបង់ជាពិសេសកសិករខ្នាតតូច។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានណែនាំឱ្យកសិកររៀបចំផែនការផលិតកម្មដោយផ្អែកលើតម្រូវការទីផ្សារ មុននឹងសម្រេចចិត្តបង្កើនចំនួនសត្វចិញ្ចឹម។ការចិញ្ចឹមដោយធ្វើតាមគ្នា ដែលមិនបានពិនិត្យពីស្ថានភាពទីផ្សារ អាចបណ្តាលឱ្យផ្គត់ផ្គង់កើនឡើងខ្ពស់ជាងតម្រូវការ ហើយអាចជំរុញឱ្យតម្លៃធ្លាក់ចុះដែលធ្វើឱ្យកសិករប្រឈមនឹងការខាត់បង់។
បច្ចុប្បន្ន តម្រូវការមាន់សាច់មានប្រមាណ ២០ម៉ឺនក្បាលក្នុងមួយថ្ងៃ ខណៈតម្រូវការស៊ុតមាន់ និងស៊ុតទា មានប្រមាណ ៤លានគ្រាប់ក្នុងមួយថ្ងៃ។ លោក ស្រ៊ុន ពៅ បានឱ្យដឹងថា ផលិតកម្មមាន់សាច់ និងស៊ុត បច្ចុប្បន្ន ស្ទើរតែគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការទីផ្សារហើយ។ ដូច្នេះ ប្រសិនបើកសិករបង្កើនបរិមាណផលិតកម្មនៅពេលនេះ អាចប្រឈមនឹងការផលិតលើសតម្រូវការ។
លោកពន្យល់ថា ការចិញ្ចឹមតាមទីផ្សារ មានន័យថា កសិករត្រូវសិក្សាពីតម្រូវការ បរិមាណផ្គត់ផ្គង់ តម្លៃ និងទីផ្សារ មុនពេលកំណត់បរិមាណផលិតកម្ម ដែលវិធីនេះអាចជួយឱ្យការផលិតមានតុល្យភាពជាមួយទីផ្សារ និងកាត់បន្ថយហានិភ័យនៅពេលផលិតផលចេញលក់នៅលើទីផ្សារ។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់ប្រជាកសិករបន្តខិតខំផលិតសាច់សត្វឱ្យមានស្តង់ដារអនាម័យត្រឹមត្រូវ និងបង្កើនការយកចិត្តទុកដាក់ការពារពីហានិភ័យនៃជំងឺឆ្លងនានាក្នុងរដូវវស្សានេះ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ តម្រូវការសាច់សត្វសម្រាប់បរិភោគ បានកើនឡើងគួរឱ្យកត់សម្គាល់ គឺ កើនពីចំនួន ៣១០,០០០តោន ក្នុងឆ្នាំ២០២១ ឡើងដល់ ៣៣៨,០០០តោន នៅឆ្នាំ២០២៥។ បច្ចុប្បន្ន ផលិតកម្មសត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់បានប្រមាណ ៣៣១,៥០០តោន ស្មើនឹង ៩៨% នៃតម្រូវការសរុប។ បរិមាណសាច់ដែលខ្វះខាតត្រូវបាននាំចូលពីបរទេសមកបំពេញតម្រូវការបន្ថែម៕អត្ថបទ៖ ធូ វិរៈ


-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន6 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ