ព័ត៌មាន
ទិវាបុណ្យឯករាជ្យជាតិឥណ្ឌូនេស៊ីលើកទី៨១ បង្ហាញចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហការជាមួយកម្ពុជា
ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ បានរៀបចំពិធីលើកទង់ជាតិ ដើម្បីរំលឹកខួបលើកទី៨១ នៃឯករាជ្យភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ ក្នុងឱកាសនោះ ក៏បានផ្តល់ឱកាសដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជាផងដែរ ដោយមានការអញ្ជើញចូលរួមពីតំណាងកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិកម្ពុជា ដែលជាដៃគូសំខាន់ៗក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
លោក គ្រីស្នាជី (Krishnajie Partadiredja) ភារធារីស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នៅក្នុងកម្មវិធីនេះ បានមានប្រសាសន៍ឱ្យដឹងថា វឌ្ឍនភាពដែលប្រទេសឥណ្ឌូនេស៊ីទទួលបាននៅថ្ងៃនេះ គឺជាលទ្ធផលនៃការតស៊ូ និងការលះបង់របស់អ្នកកាន់តំណែងមុនៗ និងជាការទទួលខុសត្រូវរបស់ស្ថានទូតក្នុងការបន្តការតស៊ូក្នុងការស្វែងរកប្រទេសឥណ្ឌូនេស៊ីដែលមានអធិបតេយ្យភាព យុត្តិធម៌ និងវិបុលភាព។
លោកបានបន្តថា ដោយដឹកនាំដោយស្មារតីនៃការតស៊ូនេះ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បន្តដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញផលប្រយោជន៍ជាតិរបស់ប្រទេសឥណ្ឌូនេស៊ី ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។ ជាមួយនេះ លោកបានថ្លែងអំណរគុណ ចំពោះអ្នកចូលរួមដោយបានលើកឡើងពី ការចូលរួមយ៉ាងសកម្មរបស់សហគមន៍ ឥណ្ឌូនេស៊ីនៅកម្ពុជា។
លោក គ្រីស្នាជី បានបញ្ជាក់ថា គិតចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៤៥ រហូតមកទល់បច្ចុប្បន្ន ដែលប្រទេសឥណ្ឌូនេស៊ី និងកម្ពុជាមានទំនាក់ទំនងយ៉ាងរឹងមាំ និងស្វាហាប់លើវិស័យផ្សេងៗ ជាពិសេសក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។ ភាពជាដៃគូដែលវិវត្តន៍នេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏ស៊ីជម្រៅ និងចក្ខុវិស័យរួមគ្នាសម្រាប់កំណើនប្រកបដោយនិរន្តរភាព និងវិបុលភាពរវាងប្រទេសទាំងពីរ។
សូមជម្រាបថា នៅក្នុងកម្មវិធីរំលឹកខួបលើកទី៨១ នៃឯករាជ្យភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីថ្ងៃនេះ ស្ថានទូតក៏មានរៀបចំការប្រគល់រង្វាន់ជូនដល់មិត្តភក្តិឥណ្ឌូនេស៊ី និងលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត (CCOS) ដើម្បីទទួលស្គាល់ការគាំទ្ររបស់លោកចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត និងការពារពលរដ្ឋឥណ្ឌូនេស៊ី, តំណាងអាជ្ញាធរអន្តោប្រវេសន៍កម្ពុជា ក៏ត្រូវបានទទួលស្គាល់ចំពោះការចូលរួមចំណែករបស់ពួកគេក្នុងការសម្របសម្រួលការវិលត្រឡប់របស់ពលរដ្ឋឥណ្ឌូនេស៊ីទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញ ក៏ដូចជាដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ក្នុងនោះក៏មានព័ត៍មាន ប៊ីធីវី សម្រាប់ការចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មាន និងលើកកម្ពស់រូបភាពវិជ្ជមានរបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី








-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន6 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ