ព័ត៌មាន
នគរបាលកម្ពុជាអះអាងថា គ្រឿងញៀនជាង ១តោនច្រកក្នុងប៉ាវអង្ករអក្សរខ្មែរ ដែលសមត្ថកិច្ចឥណ្ឌូនេស៊ីចាប់បាន មិនមែននាំចេញពីកម្ពុជានោះទេ
ភ្នំពេញ៖ មន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជា បានអះអាងថា គ្រឿងញៀនជាង ១.៣តោន ដែលត្រូវបានវិចខ្ចប់ក្នុងប៉ាវអង្ករខ្មែរ ហើយត្រូវបានសមត្ថកិច្ចរបស់ឥណ្ឌូនេស៊ីចាប់បាននោះ មិនមែន នាំចេញពីកម្ពុជានោះទេ។
បើតាមការស្រាវជ្រាវគ្រឿងញៀនទាំងនោះនាំចេញពីតំបន់ត្រីកោណមាស ទៅប្រទេសថៃ តាមច្រកសមុទ្រ មុនទៅដល់ឥណ្ឌូនេស៊ី។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា តាមការស្រាវជ្រាវយ៉ាងម៉ត់ចត់ របស់មន្ត្រីនគរបាលជំនាញរបស់កម្ពុជា គ្រឿងញៀនចំនួនជាង ១.៣តោន ដែលត្រូវអាជ្ញាឥណ្ឌូនេស៊ីរឹបអូសបាននោះ គឺបាននាំចេញពីតំបន់ត្រីកោណមាស ទៅកាន់ប្រទេសថៃ (សមុទ្រថៃ) មុននឹងចេញដំណើរ ឆ្លងកាត់ព្រំដែនសមុទ្រឥណ្ឌូនេស៊ី។
ឯកឧត្តមនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបន្តថា ចំពោះប៉ាវអង្ករដែលដាក់គ្រឿងញៀនមានអក្សរខ្មែរនោះ គឺពួកឧក្រិដ្ឋជនអាចទិញពីព្រំដែនកម្ពុជា-ថៃ ឬត្រូវបានបោះពុម្ពនៅក្នុងប្រទេសថៃ ហើយយកទៅដាក់គ្រឿងញៀននោះ ដើម្បីទម្លាក់កំហុសដាក់ ឬសំអុយឈ្មោះប្រទេសកម្ពុជាតែប៉ុណ្ណោះ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ គ្រឿងញៀនប្រភេទកេតាមីន ទម្ងន់សរុប ១.៣តោន ត្រូវអាជ្ញាធរឥណ្ឌូណេស៊ីរឹបអូសបាន។ សារធាតុនេះដឹកចេញពីប្រទេសថៃ ប៉ុន្តែបន្លំច្រកក្នុងបាវអង្កខ្មែរ។
សារព័ត៌មាន Straits Times បានចុះផ្សាយថា សារធាតុនេះ គឺច្រកក្នុងបាវចំនួន ៦៥ ដឹកតាមនាវា MV King Sun ចេញពីប្រទេសថៃ តាំងតែពីខែកុម្ភៈមកម្ល៉េះ។ក្រោយអង្គភាពប្រឆាំងគ្រឿងញៀនឥណ្ឌូណេស៊ី តាមដានអស់រយៈពេលជាច្រើនខែ នៅទីបំផុតនាវាក៏ត្រូវបានស្ទាក់ចាប់ កាលពីថ្ងៃទី៦ ខែសីហា ក្នុងដែនទឹកឥណ្ឌូណេស៊ី។
ជាមួយនឹងការស្ទាក់ចាប់នាវានេះ កងកម្លាំងឥណ្ឌូណេស៊ី ក៏ចាប់ខ្លួននាវិក ៨នាក់ផងដែរ ក្នុងនោះមានជនជាតិមីយ៉ាន់ម៉ា ៧នាក់ និងតៃវ៉ាន់ម្នាក់។ គ្រឿងញៀនទាំងនេះ ត្រូវបានសមត្ថកិច្ចអះអាងថា អាចមានតម្លៃ ១១៦.៤៩លានដុល្លារអាមេរិក៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣