ព័ត៌មាន
ទូតចិនប្រចាំកម្ពុជា៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ
ភ្នំពេញ៖ ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ចិន និងកម្ពុជា ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញចូលរួមពិធីបើក «សិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន» នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះ ជាសិក្ខាសាលាលើកទី២ ដែលបានរំលេចឡើងអំពីសកម្មភាពផ្លាស់ប្ដូរ និងដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក ស្ដីពីអភិបាលកិច្ចរវាងចិន និងកម្ពុជា។
ឯកឧត្តមជឿជាក់ថា តាមរយៈការសិក្សា និងការផ្លាស់ប្ដូរយោបល់ក្នុងសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ពិតជាបំប្លែងលទ្ធផលសិក្សាទៅជាសមិទ្ធផលជាក់ស្ដែង ក្នុងការលើកកម្ពស់កម្រិតអភិបាលកិច្ច ជំរុញការធ្វើទំនើបកម្មឧស្សាហកម្ម និងកែលម្អសុខុមាលភាពជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងរួមចំណែកយ៉ាងសកម្ម ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងសិក្ខាសាលានេះ និងបានថ្លែងអំណរគុណចំពោះការផ្ដល់កិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ដែលបានឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងមានមូលដ្ឋានគ្រឹះពីប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរចំណេះដឹង និងវប្បធម៌ រយៈពេលជាង១៣សតវត្សកន្លងមក។ ជាពិសេសការជួបជុំគ្នារវាងគណៈប្រតិភូនៃសាកលវិទ្យាល័យប៉េកាំង និងភាគីកម្ពុជានាព្រឹកនេះ មិនមែនគ្រាន់តែជាទំនាក់ទំនងកិច្ចការទូតធម្មតានោះទេ ប៉ុន្តែគឺជាការបន្តពង្រឹងលើផ្នែកចំណេះដឹង និងការស្រាវជ្រាវ ដែលជាកត្តាគន្លឹះក្នុងការកសាងធនធានមនុស្សសម្រាប់អនាគត។
ឯកឧត្តមទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានសម្តែងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ក្នុងការរៀបចំសិក្ខាសាលាដែលមានសារៈសំខាន់នេះ ដោយចាត់ទុកថា វាជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងការសិក្សាពីបទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិន ដែលអាចផ្តល់ជាគំនិត និងមេរៀនដ៏សំបូរបែបនិងជាប្រយោជន៍សម្រាប់ការអភិវឌ្ឍកម្ពុជា។
បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ក៏បានគូសរំលេចផងដែរថា សិក្ខាសាលានេះនឹងពង្រឹងចំណងមិត្តភាពរវាងកម្ពុជានិងចិន, ជាពិសេសរវាងទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងពាណិជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យប៉េកាំង ក៏ដូចជារវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣