ព័ត៌មាន
រដ្ឋសភាកំណត់យកថ្ងៃទី២០សីហាខាងមុខ ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តតាមរបៀបវារៈមួយចំនួន។
ជាលទ្ធផល កិច្ចប្រជុំបានអនុម័តកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ គឺជាការកែទម្រង់គតិយុត្តដ៏សំខាន់មួយ ដែលគណៈកម្មការជំនាញនៃរដ្ឋសភាកម្ពុជាបានពិនិត្យ និងពិភាក្សា អនុម័តយកទី២០ ខែសីហាខាងមុខ ដើម្បីពិភាក្សា និងអនុម័ត។ សេចក្តីព្រាងច្បាប់វិសោធនកម្មនេះមាន មានចំនួន ២ មាត្រា៖ មាត្រាមួយ៖ ចែងអំពីការធ្វើវិសោធនកម្មដោយកែប្រែមាត្រាចំនួន ៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ រួមមាន មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ និងមាត្រា៣៨។ មាត្រាពីរ៖ ចែងអំពីការអនុវត្តបទប្បញ្ញត្តិនៃច្បាប់នេះ ចាប់ពីការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៦ តទៅ។
គោលបំណងសំខាន់នៃវិសោធនកម្ម គឺដើម្បីពង្រឹងរដ្ឋបាលមូលដ្ឋាន៖ កែសម្រួលរចនាសម្ព័ន្ធដឹកនាំ មុខងារ និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ ឱ្យស្របតាមការវិវត្តនៃនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា និងរៀបចំការបោះឆ្នោត៖ រៀបចំមូលដ្ឋានគតិយុត្តឱ្យបានច្បាស់លាស់ សម្រាប់ការគ្រប់គ្រង និងការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដែលនឹងត្រូវជ្រើសរើសសម្រាប់អាណត្តិទី៦ ខាងមុខ៕







-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន1 week agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
កីឡា5 days agoកម្ពុជា-អាមេរិក បេ្ដជ្ញាចិត្ត បន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់
-
ព័ត៌មាន1 week agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា
-
ព័ត៌មាន1 week agoបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
-
កីឡា1 week agoក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយ ៤១គ្រឿងពីជើងឯកអាស៊ី លើកទី១១ នៅម៉ុងហ្គោលី