Connect with us

ព័ត៌មាន

សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក

នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ លោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

TH Automotive Manufacturing Co., Ltd. គឺជាក្រុមហ៊ុនវិនិយោគលើវិស័យដំឡើងរថយន្តនៅកម្ពុជា និងជាដៃគូរបស់ក្រុមហ៊ុន GAC International Co., Ltd. ក្នុងការដំឡើងរថយន្តម៉ាក GAC ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។

រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តរហូតដល់ ១៥.០០០ គ្រឿងក្នុងមួយឆ្នាំ ព្រមទាំងបង្កើតឱកាសការងាររាប់រយកន្លែង ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញ និងជំរុញការរីកចម្រើននៃវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia