ព័ត៌មាន
មេដឹកនាំប្រទេសមីយ៉ាន់ម៉ាលោក មីន អោងឡាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាដើមខែកញ្ញា
លោក មីន អោងឡាំង មេដឹកនាំប្រទេសមីយ៉ាន់ម៉ា នឹងអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជានៅដើមខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ាមកកម្ពុជា នេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យបានតែស៊ីជម្រៅបន្ថែមទៀត។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ BTV ថា៖ លោក មីន អោងឡាំង នឹងអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា គឺនៅដើមខែកញ្ញាខាងមុខនេះ ដែលជាដំណើរទស្សនកិច្ចដើម្បីរិតចំណងមិត្តភាពរវាងកម្ពុជា និងមីយ៉ាន់ម៉ាឲ្យកាន់តែរឹងមាំ និងកាន់តែស៊ីជម្រៅបន្ថែមទៀត។ ហើយនៅក្នុងអំឡុងពេលទស្សនកិច្ច លោក មីន អោងឡាំង ក៏គ្រោងនឹងជួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាជាបន្តបន្ទាប់ផងដែរ។
អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា ៖ «លោក មីន អោងឡាំង នឹងអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជា គឺនៅដើមខែកញ្ញា ខែក្រោយនេះ ដែលជាដំណើរទស្សនកិច្ចដើម្បីរិតចំណងមិត្តភាពរវាងកម្ពុជា និងមីយ៉ាន់ម៉ាឲ្យកាន់តែរឹងមាំនឹងកាន់តែស៊ីជម្រៅបន្ថែមទៀត។ ហើយនៅក្នុងអំឡុងពេលទស្សនកិច្ចលោកក៏គ្រោងជួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាផងដែរ»។
សូមជម្រាបថា មេដឹកនាំប្រទេសមីយ៉ាន់ម៉ាលោក មីន អោងឡាំង កំពុងបង្កើនយុទ្ធនាការការទូតដោយបំពេញទស្សនកិច្ចនៅតាមបណ្ដាប្រទេសក្នុងតំបន់ និងប្រទេសធំៗដូចជាចិន ឥណ្ឌា និងរុស្ស៊ី។ បើនិយាយដំណើរទស្សនកិច្ចនៅក្នុងតំបន់អាស៊ានមេដឹកនាំប្រទេសមីយ៉ាន់ម៉ាលោក មីន អោងឡាំង ដែលកើតចេញពីការបោះឆ្នោតចុងឆ្នាំ២០២៥ បានបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងគេបង្អស់នៅប្រទេសឡាវនាដើមខែកក្កដា និងបំពេញទស្សនកិច្ចនៅថៃ កាលពីដើមខែសីហា រួចហើយទើបបំពេញទស្សនកិច្ចនៅកម្ពុជា នាខែកញ្ញាខាងមុខ៕ អត្ថបទ៖ វង្ស សុភាព


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣