ព័ត៌មាន
អ្នកនាំពាក្យ៖ ក្រសួងបានត្រៀមការងារថ្មីជូនកម្មករនៃរោងចក្រ៣នៅបន្ទាយមានជ័យដែលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ទាំងតាម «១២៩៧» និង «ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ»
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងបានត្រៀមឱកាសការងារថ្មីជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រចំនួន៣ នៅខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ពីការបិទរោងចក្រ ពីការឈ្លានពានរបស់ថៃ តាម “១២៩៧” និង ”ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ ” ជាមួយឱកាសការងារចំនួន ៩,១ ម៉ឺនកន្លែង។
លោកបានថ្លែងថា៖ «ក្រសួងបានត្រៀមឱកាសការងារសម្រាប់បងប្អូនកម្មករដែលរងផលប៉ះពាល់ ហើយបងប្អូនអាចចុះឈ្មោះស្វែងរកការងារថ្មីតាមរយៈលេខ ១២៩៧ ឬអាចចុះឈ្មោះដោយផ្ទាល់នៅទីតាំងរោងចក្រ។ បច្ចុប្បន្ននេះ យើងមានឱកាសការងារប្រមាណ ៩,១ ម៉ឺនកន្លែង ក្នុងនោះការងារ ក្នុងវិស័យកាត់ដេរមានជាង ៧ម៉ឺនកន្លែង និងវិស័យអេឡិចត្រូនិកមានប្រមាណ ២ ពាន់កន្លែង»។
អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលរងផលប៉ះពាល់ កុំមានការព្រួយបារម្ភខ្លាំងចំពោះការស្វែងរកការងារថ្មី ដោយក្រសួងកំពុងសម្របសម្រួលផ្តល់ព័ត៌មាន និងភ្ជាប់អ្នកស្វែងរកការងារទៅកាន់និយោជកដែលកំពុងត្រូវការកម្លាំងពលកម្ម។
ជាមួយគ្នានេះ សម្រាប់បងប្អូនកម្មករដែលមានបំណងផ្លាស់ប្តូរមុខរបរ ឬចង់បង្កើនជំនាញ ក្រសួងក៏បានលើកទឹកចិត្តឱ្យចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាព និងពង្រីកឱកាសក្នុងការស្វែងរកការងារថ្មី។
លោក ស៊ុន មេសា ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលរងផលប៉ះពាល់ ឱ្យចុះឈ្មោះតាមមធ្យោបាយដែលក្រសួងបានរៀបចំ ដើម្បីទទួលបានព័ត៌មានអំពីឱកាសការងារ និងការណែនាំពីមន្ត្រីជំនាញ៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣