ព័ត៌មាន
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ចូលរួមប្រារព្វពិធីអបអរសាទរការបើកការដ្ឋានជីកព្រែកហ្វូណនតេជោ
កំពង់ឆ្នាំង៖ នៅព្រឹកព្រលឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃមហាឧត្តុង្គឧត្តមវិសេសវិសាលបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា គេឃើញថា មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រជាជន យុវជន សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត បានជួបជុំគ្នា ដើម្បីចូលរួមអបអរសាទរ ប្រារព្វពិធីបើកការដ្ឋានជីកព្រែកហ្វូណនតេជោ យ៉ាងអធឹកអធមបំផុត។
នៅក្នុងពិធីនេះគេសង្កេតឃើញ មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រជាជន យុវជន សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត បានជួបជុំគ្នា ដើម្បីចូលរួមអបអរសាទរ ប្រារព្វពិធីបើកការដ្ឋានជីកព្រែកហ្វូណនតេជោ យ៉ាងអធឹកអធមបំផុត។ ព្រែកជីកនេះ នឹងផ្ដល់ជាប្រយោជន៍ដល់ពលរដ្ឋរស់នៅជាប់ដងព្រែកជីកប្រមាណ១លាន៦សែននាក់ តាមរយៈការធ្វើកសិកម្ម ដូចជាការធ្វើស្រែ១ឆ្នាំបានពី២ទៅ៣ដង ការចិញ្ចឹមត្រី បង្កង បង្កើនទិន្នផល ត្រី ដែលអនុញ្ញាតឱ្យប្រជានេសាទ អាចនេសាទបាន។ ព្រែកជីកនេះ នឹងជួយរំដោះទឹកជំនន់ ក្នុងខេត្តកណ្ដាល ខេត្តតាកែវ ដែលធ្លាប់តែជនលិចលង់ខ្លាំង តាមរយៈការបង្ហូរទឹកតាមប្រព័ន្ធបង្ហូរទឹកចូលក្នុងព្រែកជីក និងបង្ហូរទឹកចេញមកវិញនៅរដូវប្រាំង។ ជាពិសេស ព្រែកជីក នឹងជួយដល់សេដ្ឋកិច្ចប្រទេសកម្ពុជា អោយមានសន្ទុះហក់ឡើងយ៉ាងឆាប់រហ័ស ដូចបណ្តាប្រទេសមួយចំនួនក្នុងតំបន់។
មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រជាជន យុវជន សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្តកំពង់ឆ្នាំង បាននាំគ្នាអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភាជាតិ និងមានការដឹកនាំអនុវត្តផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន1 week agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន1 week agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីអប់រំ៖ ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម
-
ព័ត៌មាន1 week agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន1 week agoមន្ទីរកសិកម្ម បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ