ព័ត៌មាន
សម្ដេចធិបតី៖ ថ្ងៃនេះ សូម្បីតែទេវតាក៏អបអរសាទរនូវពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែរ
ខណៈពេលពិធីបើកការដ្ឋាននាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤នេះ គឺជារដូវវស្សាតែងតែមានភ្លៀងធ្លាក់ជាប្រចាំ ប៉ុន្ដែអាកាសធាតុនៅថ្ងៃនេះបានអំណោយផលល្អតាំងតែពីព្រឹកប្រលឹម ហេតុការណ៍នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា សូម្បីតែទេវតាក៏បានចូលរួមអបអរសាទរនូវពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនៅថ្ងៃនេះដែរ។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបានចូលរួមធ្វើជាសាក្សីពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនាព្រឹកនេះ។ សម្ដេចនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានចូលរួមខិតខំធ្វើឱ្យដំណើរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្ដមួយនេះអាចបើកដំណើការទៅបានដោយរលូនតាមពេលកំណត់។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបួងសួរដល់ទេវតា ថែរក្សាកម្ពុជា និងវត្ថុស័ក្ដិសិទ្ធិនៅក្នុងលោក សូមបន្តជួយថែរក្សាកម្ពុជា។
សម្ដេច ក៏បានសម្ដែងនូវកត្តញ្ញូតាធម៌ដ៏ថ្លៃថ្លា និងខ្ពង់ខ្ពស់បំផុតឧទ្ទិសជូនបុព្វបុសខ្មែរគ្រប់ជំនាន់ទាំងអស់ ដែលបានកសាងអាណាចក្រខ្មែរដ៏ល្បីល្បាញ និងបន្សល់ទុកនូវកេរមរតករហូតមកដល់សព្វថ្ងៃ។ សម្ដេចក៏បានថ្វាយព្រះមរមរតនកោដ្ឋ ដែលបានទាមទារឯករាជ្យ និងរំដោះប្រជាពលរដ្ឋខ្មែរពីនឹមអាណានិគមបរទេស និងថ្វាយព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេចព្រះមហាក្សត្រត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានគង់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្រ្ដ៕ អត្ថបទ៖ វ៉ន ដារ៉ា







-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ