ព័ត៌មាន
ក្រសួងស្ថាប័នចំនួន៤បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា
អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា ដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការនិងសាសនា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងក្រសួង ស្ថាប័ន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើននាក់ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការចុះអនុស្សរណៈ ជាមួយក្រសួង ស្ថាប័នទាំង៣ ក្នុងថ្ងៃតែមួយ បានបង្ហាញយ៉ាងច្បាស់ពីសុខដុមនីយកម្ម ក៏ដូចជាសាមគ្គីភាពលើគ្រប់វិស័យនៅកម្ពុជា រវាងក្រសួងនិងស្ថាប័នរបស់រាជរដ្ឋាភិបាល និងបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តគោលនយោបាយជាតិ ជាពិសេសការចូលរួមពង្រឹងការការពារបរិស្ថាន និងធនធានធម្មជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបន្ថែមថា សុវត្ថិភាពពីមីន ការគ្រប់គ្រងធនធានទឹក ការការពារទីជម្រាល ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអប់រំសីលធម៌ និងការចូលរួមរបស់សង្គមពី សាសនា សុទ្ធតែមានទំនាក់ទំនងគ្នា និងត្រូវការកិច្ចសហការអន្តរវិស័យ និងបានឆ្លើយតបនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានរៀបចំឡើង អនុលោមស្របទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានគូសបញ្ជាក់ពីបេសកកម្ម និង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋទូទៅ សំដៅឈានឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រទេសឱ្យមាន«ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» ។
សូមបញ្ជាក់ថា ការចុះអនុស្សរណៈ ជាមួយក្រសួងនិងស្ថាប័នទាំង៤ គឺជាការបោះគឺជាជំហានថ្មីមួយទៀត ដើម្បីសម្រេចបានគោលដៅធនានូវចីរភាពបរិស្ថាន ក្នុងនោះ៖
អនុស្សរណៈទី១៖ ក្រសួងបរិស្ថាន ជាមួយ អាជ្ញាធរមីន នឹងសហប្រតិបត្តិការបោសសម្អាត តំបន់រងផលប៉ះពាល់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងតំបន់ការពារធម្មជាតិ។ តាមយរយៈអនុស្សរណៈនេះ ស្ថាប័នទាំងពីរនឹងសហការចែករំលែកទិន្នន័យ ផែនទីកំណត់ អត្តសញ្ញាណ កំណត់អាទិភាពតំបន់រងផលប៉ះពាល់ សម្របសម្រួលប្រតិបត្តិការស្រាវជ្រាវ បោសសម្អាត រំដោះផ្ទៃដី និងការកៀរគរធនធានបច្ចេកទេស និងហិរញ្ញវត្ថុ ជាដើម។
អនុស្សរណៈទី២៖ ក្រសួងបរិស្ថាន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម នឹងសហប្រតិបត្តិការគ្នា ដោយផ្តោតលើការ ដាំដើមឈើ ការការពារ និងស្តារទីជម្រាល តំបន់ដីសើម និងប្រព័ន្ធអេកូឡូស៊ីពាក់ព័ន្ធ ការគ្រប់គ្រង ធនធានទឹក ប្រកបដោយនិរន្តរភាព និងការរួមចណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ កិច្ចសហប្រតិបត្តិការនេះ មានសារៈសំខាន់ចំពោះសន្តិសុខទឹក ភាពធន់នឹងការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងការរស់នៅ របស់ប្រជាពលរដ្ឋ។ គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ គឺការរក្សាសមតុល្យរវាងតម្រូវការទឹក សម្រាប់ប្រជាពលរដ្ឋ កសិកម្ម ឧស្សាហកម្ម និងសេដ្ឋកិច្ច ជាមួយតម្រូវការទឹកសម្រាប់ប្រព័ន្ធអេកូឡូស៊ី តំបន់ដីសើម និងជីវៈចម្រុះ។
និងអនុស្សរណៈទី៣៖ ក្រសួងបរិស្ថានជាមួយ ក្រសួងធម្មការនិងសាសនា នឹងសហប្រតិបត្តិការរួមគ្នា ផ្តោតលើការអភិរក្ស កិច្ចគាំពារបរិស្ថាន ការលើកកម្ពស់សីលធម៌បរិស្ថាន និងការអភិវឌ្ឍវិស័យធម្មការ និងសាសនាប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការនេះ អាចជំរុញឱ្យវត្តអារាម និងស្ថាប័នសាសនា ក្លាយជាគំរូនៃទីកន្លែងស្អាត និងបៃតង តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការញែកនិង គ្រប់គ្រងសំរាម ការដាំនិងថែទាដើមឈើ ការសន្សំទឹកនិងថាមពល ការការពារសត្វព្រៃ និងជីវៈចម្រុះ និងការចូលរួមក្នុងសកម្មភាពស្តារបរិស្ថាននៅមូលដ្ឋាន។
សូមបញ្ចាក់ថា នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានប្រកាសនិងផ្តល់ជូនធុងសំរាមទៅគ្រប់វត្តអារាម រួមជាមួយព្រះវិហារ នៃសហគមន៍សាសនានានានៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមបានប្រគល់ធុងសំរាម ជូនឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការនិងសាសនា ជានិមិត្តរូបផងដែរ៕
-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
កីឡា1 week agoកម្ពុជា-អាមេរិក បេ្ដជ្ញាចិត្ត បន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់
-
ព័ត៌មាន3 days agoទូតចិនប្រចាំកម្ពុជា៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ
-
ព័ត៌មាន5 days agoកងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
-
ព័ត៌មាន2 days ago២០ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនបានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្នើនឹងប្រមាណ ៩៨,៨៧%
-
ព័ត៌មាន1 week agoការគាំងបេះដូង និងបញ្ហាផ្លូវដង្ហើម គឺជាស្ថានភាពបន្ទាន់ដែលតម្រូវឱ្យមានការសង្គ្រោះទាន់ពេលវេលា