ព័ត៌មាន
វត្តបទុមវតីរៀបចំពិធីអបអរសាទរការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយមានចូលរួមជាង ២រយនាក់
ភ្នំពេញ ៖ វត្តបទុមវតី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែសីហានេះ បានរៀបចំពិធីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយមានព្រះសង្ឃ ប្រជាពលរដ្ឋ និងបញ្ជាការដ្ឋានកងអង្គរក្សប្រចាំការនៅរាជធានីភ្នំពេញ ចូលរួមសរុបជាង២០០អង្គ-នាក់។
បើតាមព្រះតេជគុណ ចេម ធីរៈ គ្រូសូត្រឆ្វេងវត្តបទុមវតី មានសង្ឃដីកា ប្រាប់BTV ថា ថ្ងៃនេះ គឺជាថ្ងៃដ៍វិសេសវិសាលបំផុត ដែលព្រះរាជាណាចក្រកម្ពុជាបានបើកការដ្ឋានជីកព្រែកហ្វូណនតេជោ ជាប្រវត្តិសាស្រ្ត ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សុលទុកជាកេរមរតកប្រវត្តិសាស្រ្តសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ ព្រះតេជោគុណ មានសង្ឃដីបន្តថា បើតាមន័យព្រះពុទ្ធសាស ការទូ ងស្គរ និងវាយគងជាដើមនោះ គឺជាសញ្ញាបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ និងទទួលបានជោគជ័យ។
ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន ជានាយទាហានជាន់ខ្ពស់របស់បញ្ជាការដ្ឋានកងអង្គរក្សប្រចាំការនៅរាជធានីភ្នំពេញ បានឱ្យដឹងដែរថា ដោយយោងតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គឺឱ្យកងកម្លាំងគ្រប់ប្រភេទចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាដើម។ក្នុងន័យនេះ ឧត្តមសេនីយ៍ឯក បានដឹកនាំកងកម្លាំងចូលអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅវត្តបទុមវតី។ ឧត្តមសេនីយ៍ឯក បានបន្តទៀតថា ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកប្រវត្តសាស្រ្តដែលជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន។
ព្រែកជីកហ្វូណន-តេជោ គ្រោងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លា និងប្រើប្រាស់រយៈពេល៤ឆ្នាំ ទើបសាងសង់រួចរាល់។ ព្រែកជីកនេះ បានតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដែលត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ខេត្តកណ្តាល តាកែវ កំពត និងកែប។ ព្រែកជីកហ្វូណន-តេជោ មានបណ្តាយប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។ អត្ថបទ៖ទូច សោភ័ណ









-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧