ព័ត៌មាន
ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថានសូមគាំទ្រយ៉ាងពេញទំហឹង ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
ភ្នំពេញ ៖ ខណៈដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានមនោសញ្ចេតនារំភើបរីករាយ ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានជួបជុំគ្នាដោយទឹកមុខសប្បាយរីករាយ បង្ហាញនូវការចូលរួមគាំទ្រយ៉ាងក្លៀវក្លា អបអរសាទរសមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។ ពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ គម្រោងនេះនិងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា ពិសេស គឺជាមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា ក្នុងស្មារតី “គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរនិងដើម្បីខ្មែរគ្រប់រូប”។
គម្រោងនេះនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដែលមានជាអាទិភាពក្នុងការទាក់ទាញការវិនិយោគនិងការអភិវឌ្ឍ លើវិស័យដឹកជញ្ជូនពហុមធ្យោបាយតាមផ្លូវទឹក ទន្លេ សមុទ្រ និងកំពង់ផែ ការបង្កើតបាននូវមជ្ឈមណ្ឌលពាណិជ្ជកម្ម ការអភិវឌ្ឍផែរណ៍បថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម ជួយបង្កើតប្រភពត្រីទឹកសាបនៅតាមព្រែកប្រឡាយនានានិងអេកូទេសចរណ៍ ដែលនឹងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ហើយក៏ជាប្រភពផ្គត់ផ្គង់ទឹកនិងជួយរំដោះទឹកជំនន់នៅតាមបណ្តាខេត្តភាគទិសនិរតី យ៉ាងមានប្រសិទ្ធភាពផងដែរ។










-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧