កីឡា
ពានបាល់ទះសម្ដេចធិបតី៖ ក្រុមកម្ពុជា-A យកឈ្នះ Dong Nai ៣-០ តែកម្ពុជា-B ចាញ់ក្លិប MBSA ទាំងប្រផិតប្រផើយ
ក្រុមបាល់ទះកម្ពុជា-A បានទទួល ៣ពិន្ទុបន្ថែមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុម Dong Nai ដោយលទ្ធផល ៣-០សិត តែក្រុមបាល់ទះកម្ពុជា-B បានរងបរាជ័យទាំងប្រផិតប្រផើយ ទល់នឹងក្លិបម៉ាឡេស៊ី MBSA ក្នុងលទ្ធផល ៣-២សិត។
សម្រាប់ការប្រកួតទី២ ក្នុងវគ្គសន្សំពិន្ទុវិលជុំ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីល្ងាចថ្ងៃទី២០ ខែសីហានេះ ក្រុមកម្ពុជា-A ដែលប្រជុំដោយកីឡាករមានបទពិសោធន៍ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះដាច់លើក្រុមភ្ញៀវ Dong Nai ៣សិតជាប់គ្នា ក្នុងពិន្ទុ ២៥-២១, ២៥-២២ និង ២៥-២២។ ជ័យជម្នះនេះ នាំឲ្យក្រុមកម្ពុជា-A ឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៦ពិន្ទុពេញ ក្រោយប្រកួតដំបូងយកឈ្នះក្រុមកម្ពុជា-B កាលពីថ្មីៗ។
ដោយឡែកក្រុមបាល់ទះកម្ពុជា-B ដែលប្រជុំដោយកីឡាករយុវជនបន្ដវេន បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ ទល់នឹងក្រុមខ្លាំង MBSA របស់ម៉ាឡេស៊ី ដែលមានកីឡាករអន្ដរជាតិមកពីអឺរ៉ុប ៤រូបចូលរួម ក្នុងនោះសិតទី១ ក្រុមកម្ពុជា-B បានយកឈ្នះ ២៥-២៣ពិន្ទុ មុនភ្លាត់ចាញ់ក្លិបមកពីវៀតណាមនេះ ២សិតជាប់គ្នាក្នុង ២២-២៥ពិន្ទុ នៅសិតទី២ និងសិតទី៣ តែសិតទី៤ ក្រុមកម្ពុជា-B បានយកឈ្នះជាថ្មី ២៥-២៣ពិន្ទុ ដែលនាំឲ្យការប្រកួតឈានដល់សិតទី៥ ដើម្បីកាត់សេចក្ដី ហើយក្រុម MBSA បានយកឈ្នះក្រុមកម្ពុជា-B ១៥-៧ពិន្ទុតែម្ដង។
ក្រោយឆ្លងកាត់ ២ប្រកួតដូចគ្នា បច្ចុប្បន្នក្រុមកម្ពុជា-A កំពុងឈរកំពូលតារាង មាន ៦ពិន្ទុ តាមពីក្រោយដោយក្រុម MBSA របស់ម៉ាឡេស៊ី រកបាន ៤ពិន្ទុ គ្រាដែលកម្ពុជា-B និងក្រុម Dong Nai របស់វៀតណាម រកបាន ១ពិន្ទុដូចគ្នា មុនបញ្ចប់ការប្រកួតវិលជុំសន្សំពិន្ទុ នៅល្ងាចថ្ងៃទី២១ ខែសីហានេះ ដោយក្រុមកម្ពុជា-A ត្រូវជួបក្រុម MBSA និងក្រុមកម្ពុជា-B ត្រូវជួបក្រុម Dong Nai នៅវិមានពហុកីឡដ្ឋានជាតិ។ ក្រោយបញ្ចប់ការប្រកួតវិលជុំនេះ ទើបឈានដល់វគ្គខ្វែង ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយក្រុមឈរលេខ១ លេខ៤ និងក្រុមឈរលេខ២ ត្រូវជួបក្រុមឈរលេខ៣ នាថ្ងៃទី២២ ខែសីហា ហើយក្រុមឈ្នះ នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានសម្ដេចធិបតី នាថ្ងៃទី២៣ ខែសីហាខាងមុខ៕ អត្ថបទ លី ឈុនឡា


-
កីឡា1 week agoកម្ពុជា-អាមេរិក បេ្ដជ្ញាចិត្ត បន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់
-
ព័ត៌មាន4 days agoទូតចិនប្រចាំកម្ពុជា៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ
-
ព័ត៌មាន6 days agoកងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
-
ព័ត៌មាន3 days ago២០ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនបានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្នើនឹងប្រមាណ ៩៨,៨៧%
-
កីឡា4 days agoសហព័ន្ធទ្រីយ៉ាត្លុងត្រៀមបញ្ជូនកីឡាការិនី២រូប ចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន ខែក្រោយ
-
កីឡា1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ ស្មារតីចងចាំជនភៀសសឹក គឺជាគោលបំណងធំ នៃការប្រកួតបាល់ទាត់សប្បុរសរបស់ក្រុម សសយក អលស្ដារ
-
កីឡា1 week agoសិក្ខាកាម៩ប្រទេសត្រូវបានបំពាក់បំប៉នជំនាញចៅក្រមអាជ្ញាកណ្តាលវាយសីពីសហព័ន្ធវាយសីអាស៊ី
-
ព័ត៌មាន4 days agoឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ