ព័ត៌មាន
ម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
នៅថ្ងៃទី២២ ខែសីហាឆ្នាំ២០២៦ គឺជាថ្ងៃទី២ នៃកម្មវិធីពិព័រណ៍ «ភូមិខ្ញុំ ផលិតផលខ្ញុំ» នៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA ។ នៅដំណើរតាំងពិព័រណ៍បង្ហាញផលិតផលខ្មែរនេះ បណ្តាម្ចាស់សិប្បកម្ម បានបង្ហាញការរីករាយ ដែលផលិតផលខ្មែរ បានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទេសចរអន្តរជាតិទិញយកទៅប្រើប្រាស់ និងធ្វើជាវត្ថុអនុស្សាវរីយ៍។
បណ្តាម្ចាស់សិប្បកម្មបានថ្លែងថា នៅក្នុងដំណើរតាំងបង្ហាញផលិតផលខ្មែរ២ថ្ងៃមកនេះ គឺមានអ្នកដំណើរជាតិ អន្តរជាតិ បានចូលទស្សនា ភ្លក់រសជាតិ ម្ហូបអាហារ នំបង្អែម ភេសជ្ជៈបែបប្រពៃណីខ្មែរ ខ្លះទៀតទិញសម្ភារៈប្រើប្រាស់ ទិញគ្រឿងអលង្ការ ធ្វើជាវត្ថុអនុស្សាវរីយ៍ ចែកជូនមិត្តភក្តិ បងប្អូនសាច់ញ្ញាតិរបស់គេនៅក្រៅប្រទេស ហើយតាមរយៈគាំទ្រកាន់តែច្រើននេះ បណ្តាម្ចាស់សិប្បកម្មនេះក៏បានបង្ហាញការតាំងចិត្តថា នឹងបង្កើនការផលិតផលរបស់ខ្លួនដើម្បី នាំចេញទៅលក់នៅតាមទីផ្សារក្រៅប្រទេស និងរួមចំណែកផ្សព្វផ្សាយកិត្តិនាមកម្ពុជា នៅកាន់ពិភពលោកផងដែរ។
អ្នកដំណើរអន្តរជាតិ បានថ្លែងថា នៅដំណើរទេសចរណ៍កម្សាន្តនៅកម្ពុជារយៈពេលជាច្រើនថ្ងៃកន្លងមកនេះ គេទទួលបទពិសោធន៍ ការស្នាក់នៅ ស្នាមអនុស្សាវរីយ៍ច្រើន ហើយតាមរយៈការតាំងបង្ហាញផលិតផលខ្មែរ នៅអាកាសយានដ្ឋាននេះ គឺបានដើរទស្សនា ជាវរបស់របរ និងភ្លក់រសជាតិ ម្ហូបអាហារ បង្អែម និងភេសជ្ជៈខ្មែរ បង្កើននូវការចងចាំ ធ្វើឲ្យគេមានអនុស្សាវរីយ៍ ហើយនឹងមកទស្សនា មកហូបអាហារខ្មែរទាំងអស់នោះផងទៀត នៅឆ្នាំក្រោយៗទៀត។
សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» នៅអាកាសយានដ្ឋានអន្តរជាតិតេជោTIAនោះ គឺមានរយៈ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់ នៅស្ថានីយអ្នកដំណើរមកដល់ទី១ និងទី២ ជាន់ផ្ទាល់ដីនេះ ហើយនៅក្នុងកម្មវិធីនេះគឺមានការតាំងបង្ហាញផលិតផលខ្មែរជាច្រើនប្រភេទ រួមមានម្ហូបអាហារ ផ្លែឈើស្រស់ វត្ថុអនុស្សាវរីយ៍ និងផលិតផលក្នុងស្រុកជាច្រើនមុខទៀត ដោយសេរី ហើយនឹងមានការសម្ដែងសិល្បៈវប្បធម៌ខ្មែរនៅល្ងាចថ្ងៃស្អែកនេះផងដែរ បំណងរួមគ្នាគាំទ្រសហគ្រិន និងម្ចាស់សិប្បកម្មខ្មែរ ព្រមទាំងលើកស្ទួយផលិតផលក្នុងស្រុក និងស្នាដៃខ្មែរ ក៏ដូចជំរុញផ្សព្វផ្សាយផលិតផលខ្មែរទាំងអស់កាន់ពិភពលោក តាមរយៈការបើកឲ្យអ្នកដំណើរអន្តរជាតិមកពីតាមប្រទេសនានាចូលទស្សនា។អត្ថបទ៖ ស៊ុម សុខជា















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣