ព័ត៌មាន
សម្តេចធិបតី ប្តេជ្ញាបន្តតាមដើរតាមគំរូវីរភាពរបស់បុព្វបុរស និងកសាងព្រែកជីកហ្វូណនតេជោ ឱ្យខាងតែបាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានប្តេជ្ញាយ៉ាងអង់អាចបន្តអនុវត្តដើរតាមគំរូវីរភាពរបស់បុព្វបុរសដូចតាយើង និងប្តេជ្ញាកសាងព្រែកជីកហ្វូណនតេជោ ឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្តេជ្ញាយ៉ាងមុតមាំបែបនេះ ខណៈសម្តេច និងលោកជំទាវបណ្ឌិតអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី៥សីហានេះ។

សម្តេចធិបតីបានលើកឡើងថា យើងត្រូវត្រៀមមោទនភាពនូវគម្រោងព្រែកជីកមួយនេះ ដែលមិនត្រឹមតែបំរើផលប្រយោជន៍តាមប្រព័ន្ធផ្លូវទឹកនេះទេ ប៉ុន្តែក៏សម្រាប់អ្នកដែលរស់នៅជុំវិញនោះតែម្តង។ ក្នុងន័យនេះ សម្តេចធិបតីលើកឡើងថា ដូនតាយើងក៏ដូចគ្នាខំធ្វើព្រែកជីកទាញយកទឹក ទាញយកសក្តានុពលពីកសិកម្ម ចែកចាយកសិកម្ម ដល់ភូមិឃុំនៅទីនោះ ឥឡូវនេះ យើងធ្វើដូចគ្នា ដូច្នេះក្នុងនាមរាជរដ្ឋាភិបាលសម្តេចបានប្តេជ្ញាបន្តដើរតាមតាមគំរូវីរភាពរបស់ដូនតាយើងហើយប្តេជ្ញាកសាងព្រែកជីកនេះឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ។
សម្តេចធិបតី បានបញ្ជាក់ផងដែរថា សមិទ្ធផលនេះ មិនត្រឹមតែជាសមិទ្ធផលសម្រាប់ជាតិសេដ្ឋកិច្ចយើងទេ ប៉ុន្តែ វាក៏នឹងជួយជាធាតុផ្សំក្នុងការទុកចិត្តគ្នា និងសាមគ្គីភាពរវាងប្រជាជាតិខ្មែរផងដែរ ដោយហេតុថា នៅតាមប្រព័ន្ធហ្វេសប៊ុកក៏មានបងប្អូនមួយចំនួនមានការបារម្ភ និងកង្វល់អំពីព្រែកជីក ដែលថាអាចនាំឱ្យបាត់បង់ទឹកដី អធិបតេយ្យភាព។

ទោះជាយ៉ាងណា សម្តេចថា ការបញ្ជាក់របស់បងប្អូនគឺជាកង្វល់ដែលសម្តេចគោរព ដោយសម្តេចបានគិតហើយថា ស្មារតីជាតិនិយមគឺត្រូវតែមាន។ការបញ្ជាក់ពីកង្វល់ការបាត់បង់ទឹកដី បាត់បង់អធិតេយ្យជាតិគឺត្រូវតែមាន ប៉ុន្តែទោះជាយ៉ាងណាសម្តេចថាអ្វីដែលយើងមានសព្វថ្ងៃគឺត្រូវតែការពារឱ្យបានហើយសូមកុំព្រួយបារម្ភអំពីការបាត់បង់អធិបតេយ្យភាព។
សម្តេចបញ្ជាក់ថា គ្រោងព្រែកជីកនេះមិនមែនទៅខ្ចីថវិកាបរទេសយកមកវិនយោគ ទេ ជាក្រុមហ៊ុនវិនិយោគBOT ហើយនៅក្នុងក្រុមហ៊ុនឯកជននេះទៀតពីដើមឡើយគឺក្រុមហ៊ុនបរទេស១០០% ប៉ុន្តែមកដល់ពេលនេះ គឺខ្មែរក្រុមហ៊ុនក្នុងស្រុកមានភាគហ៊ុនធំ ដោយមានការចូលរួមពីបរទេសតែមួយផ្នែកតែប៉ុណ្ណោះ ក្នុងនោះកំណាត់ទី១ពីព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ទៅភ្ជាប់ទន្លេបាសាក់ នៅត្រើយស្លា ស្រុកស្អាងជាង២០គ.ម អនុវត្តដោយក្រុមហ៊ុនខ្មែរ១០០%ដោយមានការចូលរួមពីសហគ្រាសសាធារណៈរបស់រដ្ឋដូចជាកំពង់ផែស្វយ័តព្រះសីហនុ និងភ្នំពេញ៥១% ក្រៅពីនោះមានក្រុមហ៊ុនOCIC តែ៤៩%ទេ ដោយក្រុមហ៊ុនរដ្ឋជាអ្នកកាន់ភាគហ៊ុនធំ ពោលគឺពុំមានភាគហ៊ុនបរទេសនៅទីនេះ ដែលថាអាចបាត់បង់អធិបតេយ្យជាតិឡើយ។ ដោយឡែកកំណាត់ទី២ ពីព្រែកតាហ៊ីង ស្រុកកោះធំទៅខេត្តកែប១៣០គ.ម មានក្រុមហ៊ុនរបស់ចិន ដែលពីមុនគ្រោង១០០% តែឥឡូវបានថយមកនៅត្រឹមតែ៤៩%ទេ គឺឱ្យក្រុមហ៊ុនខ្មែរឡើង៥១% អ៊ីចឹងកុំខ្លាចថា ក្រុមហ៊ុនបរទេសគ្រប់គ្រង ប្រើប្រាស់ គឺក្រុមហ៊ុនខ្មែរសុទ្ធសាធ ដែលគ្រប់គ្រងទាំងពីរកំណាត់នេះ៕អត្ថបទ៖ មុត សុទ្ធ





-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក