ព័ត៌មាន
សម្តេចប្រធានរដ្ឋសភាស្នើជំរុញគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ បង្កើត «បណ្តាញអន្តរជាតិនៃសមាជិកសភាសម្របសម្រួលទំនាស់» ដើម្បីកសាងសន្តិភាពសកល
រាជធានីភ្នំពេញ៖ នៅក្នុងពិធីបិទ «សន្និសីទប្រធានសភាអន្តរជាតិ លើកទី២ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសហគមន៍អន្តរសភា រួមគ្នាកែប្រែគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យក្លាយជាសកម្មភាពជាក់ស្តែង តាមរយៈការបង្កើត «បណ្តាញអន្តរជាតិនៃសមាជិកសភាសម្របសម្រួលទំនាស់»។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា បណ្តាញអន្តរជាតិថ្មីនេះ មិនមែនបង្កើតឡើងដើម្បីជំនួសយន្តការសម្រុះសម្រួលដែលមានស្រាប់នោះទេ ប៉ុន្តែគឺជាវេទិកាសហគមន៍អន្តរជាតិបន្ថែមមួយទៀត ដែលអនុញ្ញាតឱ្យបណ្តាប្រទេសទាំងអស់ធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសកល លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកកសាងសន្តិភាពយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។
ការបង្កើតបណ្តាញអន្តរសភានេះ បានកើតឡើងចំពេលដែលពិភពលោកកំពុងស្ថិតនៅក្នុងចំណុចរបត់សំខាន់ និងប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែខ្លាំង រួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ វិវាទដែនដី និងបញ្ហាសន្តិសុខមិនមែនប្រពៃណីជាច្រើនទៀត ដែលបញ្ហាទាំងនេះកាន់តែធ្ងន់ធ្ងរឡើងដោយសារការបាត់បង់អភិបាលកិច្ចសកល និងការខ្វះខាតទំនុកចិត្តជាយុទ្ធសាស្ត្រ។
ទន្ទឹមគ្នានេះ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញទាំងនេះតែម្នាក់ឯងបានឡើយ ពោលគឺទាមទារឱ្យគ្រប់ភាគីត្រូវតែគិតរួមគ្នា ធ្វើសកម្មភាពរួមគ្នា និងកសាងទំនុកចិត្តរួមគ្នា ព្រមទាំងរួមគ្នារឹតចំណងពង្រឹងវិធាន បទដ្ឋាន និងស្ថាប័នអន្តរជាតិ។ ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាក់សារជាថ្មីនូវសារៈសំខាន់នៃការរួមគ្នាបដិសេធ «ច្បាប់ព្រៃ» និងទស្សនៈដែលយល់ថា «អ្នកខ្លាំងគឺជាអ្នកត្រូវ» ផងដែរ។
បន្ថែមលើនេះ ដោយផ្អែកលើទស្សនៈរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចរដ្ឋសភាធិបតី បានរំលេចអំពីទំនាក់ទំនងរវាងសន្តិភាព និងការអភិវឌ្ឍថា សន្តិភាពធ្វើឱ្យការអភិវឌ្ឍអាចសម្រេចទៅបាន ហើយភាពធន់នឹងជួយការពារនូវសមិទ្ធផលទាំងនោះ ខណៈដែលវិបុលភាពរួមគ្នានឹងពង្រឹងសាមគ្គីភាពសង្គម ហើយសាមគ្គីភាពសង្គមដ៏រឹងមាំ ក៏ធ្វើឱ្យសន្តិភាពកាន់តែមានភាពស្ថិតស្ថេរចីរកាល។
សូមបញ្ជាក់ថា សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសន្និសីទ ISC-2 ដោយព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៦ នាអគារអគ្គនាយកដ្ឋានពន្ធដារ រាជធានីភ្នំពេញ៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣