ព័ត៌មាន
អ្នកវិភាគ៖យុទ្ធសាស្រ្តការទូតសកម្មរបស់កម្ពុជាលាតត្រដាងការពិតដល់អន្តរជាតិអំពីទង្វើមិនគោរពច្បាប់អន្តរជាតិរបស់ថៃ
យុទ្ធសាស្រ្តការទូតដ៏សកម្មរបស់កម្ពុជា ជាពិសេសក្នុងសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) បានលាតត្រដាងការពិតដល់អន្តរជាតិពីទង្វើមិនគោរពច្បាប់អន្តរជាតិរបស់ប្រទេសថៃ ដោយបានឈ្លានពានមកលើដែនអធិបតេយ្យភាពប្រទេសកម្ពុជា។
លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី២៧ខែសីហាម្សិលមិញ បានថ្លែងពាក់ព័ន្ធនឹងសារៈសំខាន់ពីសន្តិភាព ការគោរពច្បាប់អន្តរជាតិ ក៍ដូចជាការមិនគោរពច្បាប់អន្តរជាតិរបស់ប្រទេសថៃ ដោយបានឈ្លានពានដែនបូរណភាពទឹកដីកម្ពុជា បង្ហាញទៅបណ្តាថ្នាក់ដឹកនាំនានា ដែលបានចូលរួមក្នុងសន្និសីទ ។
លោកបណ្ឌិតបន្តថា ការប្រើប្រាស់យុទ្ធសាស្រ្តការទូតដ៏សកម្មរបស់កម្ពុជា គឺមានប្រសិទ្ធិភាព និងជោគជ័យលើផ្នែកការទូត ប៉ុន្តែពាក្យថា ជោគជ័យត្រង់នេះ មិនមែនជាចំណុចដែលយើងត្រូវបញ្ឈប់ ហើយក៍មិនមែនជាចំណុចដែលយើងត្រូវអរសប្បាយអីទេ ពីព្រោះយើងបាត់បង់ដី ដោយសារតែថៃបានឈ្លានពាន ប៉ុន្តែបើកាលណាថៃយកដីយើងទៅហើយ យើងមិនតវ៉ា មិនប្រឹងប្រែងខាងផ្នែកការទូត យើងមិនធ្វើការតស៊ូមតិទេ យើងអត់បានដីហ្នឹងវិញទេ ពីព្រោះថៃគាត់អត់អាចសុខៗប្រគល់ដីកម្ពុជាឲ្យវិញទេ ទាល់តែមានសម្ពាធការទូតពីអន្តរជាតិ ថ្កោលទោសខ្លាំងពីអន្តរជាតិ ឬទាល់តែមានគំនាបពីប្រទេសមហាអំណោចណាមួយទើបប្រទេសថៃប្រគល់ដីហ្នឹងឲ្យវិញ។
គួររម្លឹកដែរថា ចាប់តាំងពីប្រទេសថៃបង្កសង្គ្រាមឈ្លានពានប្រទេសកម្ពុជា ចំនួនពីរលើក កាលពីឆ្នាំ២០២៥មក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ភ្ជាប់គោលជំហរដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី តាមរយៈយុទ្ធសាស្រ្តការទូត និងច្បាប់អន្តរជាតិ ។ ជាលទ្ធផលនៃយុទ្ធសាស្រ្តការទូត នៅអំឡុងឆ្នាំ២០២៦នេះ មានសារព័ត៌មានអន្តរជាតិល្បីៗ បណ្តាអង្គទូតនៅកម្ពុជា និងស្ថាប័នអន្តរជាតិមួយចំនួនទៀតបានចុះទៅផ្ទាល់តំបន់មានជម្លោះ និងទទួលស្គាល់ប្រទេសកម្ពុជាពិតជារងផលប៉ះពាល់ដោយសារប្រទេសថៃបង្កសង្គ្រាម។ អត្ថបទ៖ ទូច សោភ័ណ

-
ព័ត៌មាន1 week agoក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ
-
ព័ត៌មាន1 week agoគណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស អញ្ជើញធ្វើទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
កីឡា1 week agoសប្បុរសជន ចូលរួមបរិច្ចាគយ៉ាងផុសផុសក្នុងយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ»
-
កីឡា1 week agoដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅកម្ពុជា ទទួលបានការគាំទ្រផុលផុសពីវិស័យឯកជន
-
ព័ត៌មាន6 days ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន7 days agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា4 days agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoបុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីវាយម្ចាស់រថយន្ត រងរបួស