Connect with us

ព័ត៌មាន

អាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា ផលប៉ះពាល់នៃគ្រោះអគ្គីភ័យនៅទីតាំងផ្សារនាគមាសកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ គឺមានការខូចខាតអស់ចំនួន ២១១តូប ដែលជាប្រភេទតូប និងស្តង់លក់បន្លែ និងផ្លែឈើ ប៉ុន្តែមិនមានបង្កជារបួស ឬស្លាប់បាត់បង់ជីវិតនោះទេ។
អ្នកនាំពាក្យបន្ថែមថា ជាដំណោះស្រាយ គឺព្រឹកនេះតំណាងក្រុមហ៊ុនផ្សារ និងអាជ្ញាធរខណ្ឌទួលគោកបានចុះផ្សព្វផ្សាយអំពីដំណោះស្រាយក្នុងការរៀបចំជូនបងប្អូនអាជីវករដែលរងផលប៉ះពាល់ទាំងអស់មកលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន ដោយរង់ចាំម្ចាស់ផ្សារ និងអាជ្ញាធរធ្វើការសំអាតសំណល់រួចរាល់ ក្រុមហ៊ុនផ្សារនឹងសាងសង់តូបស្តង់ជូនអាជីវករទៅតាមទំហំ និងទីតាំងដែលមានកន្លងមក នៅកន្លែង ដេីម វិញ។
លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា បងប្អូនអាជីវករទាំងអស់ពិតជាសប្បាយរីករាយ និងបានសំដែងនូវអំណរគុណចំពោះការសម្របសម្រួលរបស់អាជ្ញាធរ និងបានទទួលយកតាមការរៀបចំនេះ ដោយមិនមានការតវ៉ាណាមួយឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញបានបញ្ជាក់ក្រោយប្រតិបត្តិការសង្រ្គោះ និងកំពុងស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុនាព្រឹកថ្ងៃទី២៩ ខែសីហានេះថា គ្រោះអគ្គីភ័យនៅទីតាំងផ្សារនាគមាសនេះ គឺមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញក៏បានផ្ញេីសារជូនជនឆ្លៀតឱកាស ជាពិសេសក្រុមប្រឆាំងក្រៅស្រុកមួយក្តាប់តូច កុំយកពេលមាន ទុក្ខ លំបាក របស់បងប្អូនអាជីករ ទៅកេងចំណេញនយោបាយស្មោគរោគរបស់ខ្លួន ពួកគាត់កំពុងមានទុក្ខបាត់បង់ទ្រព្យសម្បតិ្ត និងខាតបង់ពេលវេលាប្រកបអាជីវកម្ម ហើយពួកគាត់បានដឹងច្បាស់ជាងគេទាំងអស់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារអ្វីនោះ។ លោកស្រី សង្កត់ធ្ងន់ថា « ចឹងកុំចូលចិត្តបំពុលបរិយាកាសពេក» ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា
No photo description available.May be an image of fire and foundryNo photo description available.No photo description available.May be an image of motorcycle and scooterMay be an image of one or more people and text that says 'PITU AEER SC POLICE'

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia