Connect with us

ព័ត៌មាន

អាជ្ញាធរថៃដោះលែងប្រជានេសាទខ្មែរ ២នាក់ និងម្នាក់ទៀតមិនទាន់ដោះលែង

អាជ្ញាធរថៃបានដោះលែងប្រជាពលរដ្ឋខ្មែរដែលជាកម្មករនេសាទចំនួន ២នាក់ ឲ្យ​មាន​សេរីភាព​វិញ​ហើយ​កាលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដោយខាងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ទៅ​ទទួលពួកគាត់ពីអាជ្ញាធរថៃ​ក្នុង​ការ​ជួយសម្រួល​បែបបទ​ដើម្បី​ចេញ​មក​កាន់​ប្រទេស​កម្ពុជា​វិញ​។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រាប់ BTV ថា : ពលករខ្មែរ ៣នាក់ដែលថៃចាប់ទៅកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ចាប់​ពី​ដែន​ទឹកក​ម្ពុជា​ទៅ​ហើយគេយកទៅកាត់ទោសឲ្យជាប់ពន្ធនាគារ ឥឡូវ​គេ​ដោះលែង​អ្នក​កម្មករ​ទូក​២នាក់​មកវិញ​កាល​ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។ ហើយកុងស៊ុលយើងនៅស្រះកែវបានទៅទទួល និង​ពិនិត្យ​ជួយ​សម្រួលការរៀបចំបែបបទដើម្បីចេញមកកាន់ស្រុកខ្មែរវិញ។ ហើយ​គេបា​ន​បញ្ជូន​កម្មករ​ទូក​យើង​២នាក់ មកប៉ុស្តិ៍រដ្ឋបាលខ្លងយ៉ៃ ដើម្បីបញ្ជូនមកតាមច្រកចាំយាម ខេត្តកោះកុង។ ហើយ​ដោយឡែកម្នាក់ទៀតដែលជាអ្នកបើកទូកដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បាន​គេ​ដោះ​លែង​។ នៅសល់ម្នាក់ដែលគេបន្តឃុំដាក់ពន្ធនាគារ។ យើងកំពុងទាមទារយកទូកមកវិញ ហើយ​ថៃ​ទាម​ទារ​ឲ្យម្ចាស់ទូកដាក់ឯកសារតាមរយៈមេធាវី និងរៀបចំបែប​បទ​ទៅ​តុលាការ​ដើម្បី​សុំ​យក​ទូក​ត្រឡប់​មក​វិញ​។

សូមជម្រាបថា តុលាការខេត្តត្រាត ប្រទេសថៃ បានកាត់ទោសអ្នកនេសាទកម្ពុជាចំនួន ៣នាក់ ដោយ​ក្នុងនោះ ២នាក់កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៤ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ ៩​ម៉ឺន​បាត ​ស្មើ​​ប្រមាណណ ១០លានរៀល និងអ្នកបើកទូកនេសាទ ម្នាក់ទៀត ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារចំនួន ១ឆ្នាំ៤ខែ និងពិន័យជាប្រាក់ជាង ១២ម៉ឺនបាត ឬ ស្មើប្រមាណ ១៤​លាន​រៀល​។ កម្មករនេសាទចំនួន ៣នាក់ត្រូវទាហានជើងទឹកថៃចាប់នៅក្បែរកោះយ៉រ ខេត្ត​កោះកុ​ង ​កាលពី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅថ្ងៃដដែលនេះ ក្រសួងការ​បរទេស​ក៏​បាន​ចេញ​លិខិត​តវ៉ា​មួយ ដោយបញ្ជាក់ថកងទ័ពជើងទឹកថៃបានបើកនាវារំលោភចូលដែនសមុទ្រកម្ពុជា ដើម្បី​ចាប់​អ្នកនេសាទទាំងនោះ៕ អត្ថបទ: វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia