Connect with us

ព័ត៌មាន

ពលរដ្ឋខ្មែរនៅអាម៉េរិកជឿជាក់ថា កម្ពុជានឹងមានកិត្យានុភាពបន្ថែមទៀត ក្រោយបញ្ចប់សន្និសីទ ISC-2

ក្រោយពេលកម្ពុជារៀបចំធ្វើជាម្ចាស់សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) កាលពីចុ​​​​​​ង​​សប្តាហ៍មុ​​ន​​ បញ្ចប់ទៅដោ​​​យ​ជោ​​​គជ័យ ពលរដ្ឋរស់ខ្មែររស់នៅសហរដ្ឋអាម៉េរិកជឿជាក់ថា ប្រទេសកម្ពុជា​​​​​​​​នឹង​មានកិ​​​ត្យា​​នុភាពបន្ថែ​​ម​​​​ទៀ​​​​​​​​​​​​​​​​​​ត​​​​​នៅក្នុងឆាកអន្តរជាតិ ជាពិសេសការបង្ហាញការពិតទៅអន្តរជាតិឱ្យបានដឹ​​​​​​​​​ង​ពី​ប្រ​​​​ទេ​​​ស​​​​ថៃ​មិ​​​នគោរពច្បា​​​​​​​​​​​​ប់​​​​​​អន្ត​​រជាតិ ដោយបានឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា។

តាមរយៈវីឌីអូឃ្លីបដែលBTV ទទួលបាននៅព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែររស់នៅ​​​​​​​​​​​​​​សហ​​រដ្ឋអាម៉េរិក ក្នុងរដ្ឋ Tennessee បានលើកឡើងថា ក្នុងនាមប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ក្នុងរដ្ឋ Tennessee ពួកយើងមានមោទនភាព និងសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀ​​​​ប​​ចំ​​​​​​សន្និសីទប្រធានសភា នៃអន្តរសភា ប្រកបដោយជោគជ័យ។ ការរៀបចំនេះ គឺជាកិត្តិយសសម្រាប់កម្ពុជា និ​​ង​​​​ជាឱកាសបង្ហាញពីសមត្ថភាព កិត្យានុភាព និងការទទួលខុសត្រូវរបស់កម្ពុជាលើឆាកអន្តរជាតិ។

ពលរដ្ឋទាំងនោះបន្តថា ក្នុងពេលសន្និសីទប្រធានសភា នៃអន្តរសភា សម្តេចធិ​​​​​​ប​​តី ហ៊ុន ម៉ាណែត នា​​យករ​​​ដ្ឋ​​​មន្រ្តីកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងសារពាក់ព័​​​​ន្ធ​​​​នឹងបញ្ហាព្រំដែនពីប្រទេសថៃឈ្លានពានកម្ពុជា ទៅកាន់វេទិកាអន្តរជាតិ ពិ​​​​តជា​​​​មានសារៈសំខាន់ ព្រោះ​​​​​​ធ្វើដូចនេះ គឺបា​​នផ្ត​​​ល់ព​​ត៌មាន និងទស្សនៈរបស់កម្ពុជា ដល់សហគមន៍អន្តរជា​​​​​​​​​​តិយល់ដឹងកាន់តែច្បា​​ស់ពីគោល​​​ជំហរកម្ពុជាប្រ​​កា​​ន់​​​​ភ្ជាប់​​ការគោរពច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជ​​ម្លោះ​​​​​​​​ព្រំដែនជាមួយភាគីថៃ និងម្យ៉ាងវិញទៀ​​តក៍​​​ជា​​​​​សាស្ត្រការទូតដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ដែរថា សន្និសីទប្រធានសភា នៃអន្តរជាតិ លើកទី២(ISC-2) ដែលព្រះរាជាណាចក្រ​​ក​​​ម្ពុ​​ជា​​​ធ្វើ​​​ជាម្ចាស់ផ្ទះ និងរៀបចំដោយព្រឹទ្ធសភានៃព្រះរាណាជាចក្រកម្ពុជា បានប្រព្រឹត្តិទៅដោយជោ​​គជ័​​​យ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ សន្និសីទអន្តរសភាដ៏សំខាន់នេះ​​ មានការចូលរួមពីប្រតិភូសរុបចំនួន១៣០រូប តំណាងឲ្យ៣០ប្រទេស និងអង្គការអន្តរសភា និងអង្គការអ​​ន្ត​​រជាតិពាក់ព័ន្ធ ត្រូវបានរៀបចំឡើងក្រោមមូលបទ៖ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុភាពរួម៖ការព​​ង្រឹ​​​​​ងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី» មូលបទនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួម​​របស់សភានានា ក្នុងការលើកកម្ពស់សន្តិភាព ការគោរពច្បាប់អន្តរជាតិ ពហុភាគីនិយម កិច្ចសន្ទនា ការទូ​​តសភា និងការដោះស្រាយជម្លោះដោយសន្តិវិធីក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើ​​នផ្នែ​​​​ក ដូច​​ជា៖ សន្តិសុខ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍ។ អត្ថបទ៖ទូច​ សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia