ព័ត៌មាន
នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំកម្លាំងជំនាញពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្រ្កាបខ្សែបណ្តាញជួញដូរគ្រឿងញៀន
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំកម្លាំងជំនាញពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងថ្នាក់ជាតិ និងអន្តរជាតិ (ច្រកទ្វារព្រំដែនគោក ទឹក និងផ្លូវអាកាស) ក្នុងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ដើម្បីទប់ស្កាត់ និងបង្រ្កាបខ្សែបណ្តាញជួញដូរគ្រឿងញៀន ដោយមិនលើកលែង សំដៅធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ជាមួយគ្នានេះ ការពង្រឹងវិន័យ ក្រមសីលធម៌ ជំនាញ វិជ្ជាជីវៈ រួមនិងការកសាងសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាល គឺជាកត្តាសំខាន់មិនអាចខ្វះបាន។
ការណែនាំនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សំ សម្បត្តិ ប្រធានលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ, លោក លោកស្រីវរសេនីយ៍ នាយ នាយរងការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារខែសីហា រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ ប្រកបដោយទំនួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការស្រាវជ្រាវ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនយ៉ាងមានប្រសិទ្ធភាពនាពេលកន្លងមក។ ជាពីសេសបានស្រាវជ្រាវ និងបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន និងការលួចលាក់កែច្នៃសារធាតុញៀន ដោយចាប់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងសារធាតុញៀនបានជាច្រើនគីឡូក្រាម បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក នាយកមន្ទីរ ក៏មិនភ្លេចណែនាំឱ្យកម្លាំងជំនាញបង្កើនការងារអប់រំ ផ្សព្វផ្សាយ ដោយសហការជាមួយភាគីពាក់ព័ន្ធ ជំរុញការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់សហគមន៍ សាលារៀន និងស្រទាប់យុវវ័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវបន្តស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿង ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕


-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា