ព័ត៌មាន
សត្វព្រៃច្រើនប្រភេទ កំពុងមានវត្តមានក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន ក្រោមកិច្ចអភិរក្សដោយយកចិត្តទុកដាក់
ឧត្តរមានជ័យ៖ កាមេរ៉ាបង្កប់ក្នុងព្រៃ បានថតជាប់សត្វខ្លះៗក្នុងចំណោមសត្វច្រើនប្រភេទ ដែលកំពុងមានវត្តមានរស់នៅក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន ដូចជា សត្វទន្សាងគោព្រៃ ជ្រូកព្រៃ ឈ្លូស ជាដើម។
ព្រះតេជគុណ ថូ ធុរស់ ប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន បានមានសង្ឃដីកាឱ្យដឹងថា បច្ចុប្បន្ន ក្រោមកិច្ចការពារអភិរក្សយ៉ាងយកចិត្តទុកដាក់ សត្វព្រៃច្រើនប្រភេទ កំពុងមានវត្តមានបន្តពូជពង្សជាបន្តបន្ទាប់នៅក្នុងតំបន់នេះ។
ព្រះតេជគុណ បានឱ្យដឹងទៀតថា ព្រៃសង្ឃសហគមន៍រុក្ខាវ័ន មានទំហំធំល្វឹងល្វើយលាតសន្ធឹងជាប់ព្រំប្រទល់ក្រុងមួយ ស្រុកពីរ គឺក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់។ កត្តាជីវៈចម្រុះសម្បូរបែបនៃតំបន់នេះ ជាជម្រកដ៏កក់ក្ដៅសម្រាប់សត្វព្រៃចម្រុះរស់នៅ។
ព្រតេជគុណ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញសហគមន៍នេះ ត្រូវចូលរួមការពារអភិរក្សសត្វព្រៃ ដោយបញ្ឈប់ការប្រមាញ់សត្វព្រៃគ្រប់ប្រភេទក្នុងតំបន់អភិរក្សសហគមន៍ ដោយងាកមកចូលរួមកែប្រែតំបន់នេះឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញនាពេលអនាគត៕



-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា