ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍៖ ផ្លូវជនបទជាសរសៃឈាម ជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ ពីរជាន់ (DBST) និងថែទាំរហូតដល់បញ្ចប់ ដោយរក្សាគុណភាពផ្លូវល្អប្រសើរ ព្រោះផ្លូវជនបទគឺជាសរសៃឈាម បម្រើដល់ការធ្វើ ដំណើរ និងជម្រុញកំណើនសេដ្ឋកិច្ចនៅមូលដ្ឋាន។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការចុះត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ មានប្រវែងជាង ១៣ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ និងការស្ថាបនាសំណង់សិល្បការ្យផ្សេងៗ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប, ដោយក្នុងនោះឯកឧត្តម បានលើកឡើងអំពីការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្លូវនៅជនបទ គឺជាការវិនិយោគដ៏ចាំបាច់ របស់រាជរដ្ឋាភិបាល ដើម្បីសម្រួលជូនដល់ប្រជាជនរស់នៅគ្រប់ទិសទីទូទាំងប្រទេស, ជាក់ស្តែងស្ថាបនាផ្លូវរបស់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងផ្តល់ប្រយោជន៍ដល់ការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានរំលេចនូវគុណបំណាច់របស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋា- ភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាក្រកម្ពុជា បាននិងកំពុងបន្តលើកកម្ពស់ និងគាំទ្រដល់ការងារជួសជុល ថែទាំផ្លូវ ស្ពាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូពីជាន់ ឬបេតុង ជាដើម ដើម្បីឆ្លើយតបនិងការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងបម្រើនូវគ្រប់អន្តរវិស័យ ជាពិសេសជម្រុញ កំណើនសេដ្ឋកិច្ចនៅមូលដ្ឋាន និងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល។
សូមបញ្ជក់ថា ជុំវិញផ្លូវថ្នល់នេះ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកផ្លូវ គឺជាសរសៃរឈាមសេដ្ឋកិច្ច ព្រោះផ្លូវជួយបង្កើតក្តីសង្ឃឹម និងជំរុញ សកម្មភាពសេដ្ឋកិច្ច ក្នុងនោះការរក្សាបាននូវគុណភាពផ្លូវល្អប្រសើរបានផ្តល់ប្រយោជន៍ដូចជា, ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៖ ជួយ ដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំណេញពេលវេលា និងកាត់បន្ថយការខូចខាតយាន យន្ត។ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ សម្រួលដល់ការដឹកជញ្ជូនទំនិញ និងកសិផលគ្រប់ប្រភេទ ពីតំបន់មួយទៅតំបន់មួយទៀត បានលឿន និងមានតម្លៃថ្លៃដើមទាប។ វិស័យទេសចរណ៍៖ ការទាក់ទាញ និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក្នុងការធ្វើដំណើរទៅកាន់តំបន់កម្សាន្តនានា។ ចំណែកការអភិវឌ្ឍតំបន់៖ ជម្រុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទាំងផ្លូវនោះ៕
អត្ថបទ៖ សុន រ៉ាឌី














-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣