ព័ត៌មាន
សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនឹងបន្តងើបឡើង គាំទ្រដោយវិស័យចម្បងមួយចំនួន
សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងបន្តចលនាងើបឡើង ដែលគាំទ្រដោយវិស័យសេវាកម្ម និងពាណិជ្ជកម្ម ជាពិសេសលើវិស័យ ពាណិជ្ជកម្មអន្តរជាតិ ជាមួយសម្ទុះនៃការនាំចេញ ដែលជំរុញដោយភាពជាដៃគូអន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ។
សូចនាករសេដ្ឋកិច្ចសំខាន់ៗ នៃរយៈពេល ៦ ខែ ឆ្នាំ ២០២៤, បានបង្ហាញនូវនិន្នាការសេដ្ឋកិច្ចកាន់តែល្អប្រសើរជាបន្តបន្ទាប់ ក្នុងនោះបើគិតត្រឹមឆមាសទី១ ទំហំពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់ប្រមាណជាង ២៦ លានពាន់ដុល្លារអា មេរិក កើនជាង ១២ ភាគរយ បើធៀបនឹងឆមាសទី១ ក្នុងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ១២ ពាន់ លានដុល្លារកើន ១២ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ១៣ ពាន់លានដុល្លារ កើនជាង ១២ភាគរយ។
ជុំវិញបញ្ហានេះដែរ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា បើយោងតាមស្ថានភាពខាង លើនេះ បានបង្ហាញសញ្ញាណកាន់តែល្អ ជាពិសេសលើការធ្វើពាណិជ្ជកម្មអន្តរជាតិ នឹងរំពឹងថា សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងបន្ត ចលនាងើបឡើងជាបន្តបន្ទាប់។ ចំពោះការងើបឡើងនេះ បានកើតចេញជាពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ជាក់ស្តែង កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានអញ្ជើញចេញទៅក្រៅ ប្រទេសជាបន្តបន្ទាប់ ដើម្បីបង្កើតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសការដឹកនាំរៀបចំនូវវេទិការធុរកិច្ចជាដើម រួមជា មួយកិច្ចព្រមព្រៀងពាណិជ្ជកម្ម បានកំពុងជំរុញនាំចេញ និងវិនិយោគ ដែលជាចំណែកដល់ការអភិវឌ្ឍជាតិ។
ចំណែកការវិនិយោគវិញ, អ្នកឧកញ៉ា លឹម ហេង លើកឡើងបន្ថែមថា នៅក្នុងវិបត្តិជាសកលនេះ ឃើញថា ប្រទេសមួយចំនួនជួប អស្ថិរភាពនយោបាយ ដែលជាហេតុធ្វើឲ្យអ្នកវិនិយោគងាកមករកកម្ពុជា ជាក់ស្តែងមកដល់ពេលនេះ កម្ពុជានៅតែទទួលបានក្រុមហ៊ុនថ្មីៗ មកបណ្តាក់ទុនជាបន្តបន្ទាប់។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការនាំចេញទំនិញ នៅក្នុងខែ មិថុនា ឆ្នាំ២០២៤ ហាក់បានបង្ហាញពីការធ្លាក់ចុះបន្តិច រវាងប្រទេសដែលនៅប៉ែកអាស៊ី ជាពិសេសក្នុងតំបន់អាស៊ាន និងចិន ខណៈដែលការនាំចេញ ជារួមក្នុងឆមាសទី១នេះ មានកំណើនល្អប្រសើរទៅគ្រប់បណ្តាទីផ្សារសំខាន់ៗ។ ជាក់ស្ដែង ក្នុងខែ មិថុនា ឆ្នាំ២០២៤ ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ាន ចិន និងជប៉ុន បានធ្លាក់ចុះក្នុងរង្វង់ជិត ១៦ ភាគរយ, ជិត ៨ ភាគរយ និង ០,៥ រៀងគ្នា ដោយសារការនាំចេញទៅប្រទេស ទាំងនេះ ភាគច្រើនជាទំនិញកសិផល ប៉ុន្តែគិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញទៅកាន់ទីផ្សារតំបន់អាស៊ាន មានទំហំ ២ ៦៨៧ លានដុល្លារ កើនជាង ៨ ភាគរយ ក្នុងនោះទីផ្សារអឺរ៉ុប មានទំហំ ១ ៩៩៥ លានដុល្លារ កើនជាង ៩ ភាគរយ, ទីផ្សារអាម៉េរិក ៤ ៤០១ លានដុល្លារ កើនជិត ៤ ភាគរយ, ទីផ្សារចិន ៨១៥ លានដុល្លារ កើនជាង ១៤ ភាគរយ, ទីផ្សារជប៉ុន ៦២៩ លានដុល្លារ កើន ១៥ ភាគរយ, និងទីផ្សារប្រទេសផ្សេងទៀត មានទំហំ ១ ៤៧៤ លានដុល្លារ កើនឡើងជាង ១២ ភាគរយ ធៀបនឹងឆមាសទី១ឆ្នាំមុន៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន5 days ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន4 days ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន4 days ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន1 week ago
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
-
ព័ត៌មាន1 week ago
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម
-
ព័ត៌មាន3 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
ប្រធានក្រុមការងារចុះជួយឃុំទួលសាលា អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញជម្លោះព្រំដែន
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី