ព័ត៌មាន
ផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
ផលិតផលផលខ្មែរប្រមាណជាង ១០ ភេទ ជាផលិតផលចំណីអាហារ និងគ្រឿងសម្អាង ត្រូវបានអ្នកសម្របសម្រួលទីផ្សារនាំចេញ ជ្រើសរើសផលិតផលទាំងនោះទៅធ្វើតេស្ត ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េ ដែលរំពឹងថា ផលិតផលទាំងនោះនឹងបាននាំចេញ ក្នុងពេលឆាប់ៗ។
ម្ចាស់សហគ្រាស និងសិប្បកម្មក្នុងស្រុក លើកឡើងក្នុងជំនួបជាមួយធុរកិច្ចកូរ៉េ ស្តីពីការជំរុញនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសកូរ៉េ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦, ពួកគាត់បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ខណៈដែលផលិតផល របស់ពួកគាត់កំពុងទទួលបានការគាំទ្រ និងការជឿជាក់កាន់តែខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទីផ្សារក្នុងស្រុក ការកើនឡើងនូវការគាំទ្រ នេះ បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់ ពោលគឺប្រជាជនក្នុងស្រុកចាប់ផ្តើមងាកមកឱ្យតម្លៃ និងជឿទុកចិត្តលើ គុណភាពផលិតផលជាតិ ដោយនឹងកំពុងជំនួសផលិតផលនាំចូល។
ម្ចាស់សហគ្រាសទាំងនោះ ឡើងស្រដៀងគ្នាទៀតថា ស្របពេលប្រជាពលរដ្ឋស្រុកមានការគាំទ្រ អ្វីដែលកំពុងធ្វើឱ្យពួកគាត់ កាន់តែសប្បាយចិត្ត គឺផលិតផលរបស់ពួកគាត់ត្រូវបានធុរកិច្ចមកពីប្រទេសកូរ៉េ ត្រូវបានជ្រើសរើសសម្រាប់នាំចេញទៅកាន់ទីផ្សារកូរ៉េ ដែលបានបង្ហាញនូវមោនទភាពខ្លួនឯង និងមោទនភាពជាតិទាំងមូលផងដែរ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈ ការជំរុញបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការបើកទីផ្សារសម្រាប់ការនាំចេញផលិតផលខ្មែរជាដើម។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងថា ជុំវិញជំនួបរវាងម្ចាស់សហគ្រាស និងសិប្បកម្ម ក្នុងស្រុក ជាមួយធុរកិច្ចកូរ៉េដែលជាអ្នកទីផ្សារនាំចេញ ក្រោមការសម្របសម្រួលរវាងសមាគមអភិវឌ្ឍន៍សង្គមខ្មែរ និងសមាគមអ្នក ផលិតចំណីអាហារកម្ពុជានាពេលនេះ បានបង្ហាញនូវលទ្ធិផលផ្លែផ្កាជាទីមោទនៈ ខណៈដែលផលិតផលខ្មែរប្រមាណជាង ១០មុខត្រូវ បានជ្រើសយកទៅធ្វើតេស្តសម្រាប់ទីផ្សារនាំចេញ។ ឯកឧត្តមក៏បានសម្តែងនូវការរីករាយ និងសាទរដល់ម្ចាស់សហគ្រាសទាំងអស់ នឹងរំពឹងថា ផលិតផលទាំងអស់នោះ នឹងហូរចេញទៅទីផ្សារក្រៅស្រុកឆាប់ៗ។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ លើកឡើងឱ្យដឹងថា ជុំវិញការបង្កើតផ្សារសមាគមខ្មែរនេះ ជាចក្ខុវិស័យរបស់សមាគម គឺដើម្បីជួយដល់ សហគ្រិន ម្ចាស់សហគ្រាស និងសិប្បកម្មក្នុងស្រុក អាចលក់ផលិតផលរបស់ពួកគាត់បាន, ក្រៅពីនេះផ្សារសមាគមខ្មែរក៏ជាកន្លែង ជំនួបពាណិជ្ជកម្មផងដែរ ដើម្បីឱ្យម្ចាស់អាជីវកម្មជួបជុំផ្លាស់ប្តូរបទពិសោន៍ ការស្វែងរកដៃគូ សម្រាប់ការពង្រីកពាណិជ្ជកម្ម ដើម្បីជំរុញ ផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមកដូចជា៖ អ្នកដាំដុះផ្គត់ផ្គង់ឱ្យអ្នកកែច្នៃ និងអ្នកកែច្នៃចែកចាយទៅលើទីផ្សារផ្សេងៗបន្ថែម ជាក់ស្តែងនា ពេលនេះ ផលិតផលខ្មែរជាច្រើន ត្រូវបានជ្រើសរើសសម្រាប់ទីផ្សារនាំចេញ នឹងរំពឹងថា នៅពេលអនាគតផលិតផលខ្មែរជាច្រើនទៀត និងត្រូវបាននាំចេញទៅប្រទេសផ្សេងៗទៀត គាំទ្រដល់ចលនាផលិតកម្មក្នុងស្រុក សេដ្ឋកិច្ច និងសង្គម៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣