ព័ត៌មាន
ឱកាសការងារជាង៣ម៉ឺនកន្លែង ត្រៀមសម្រាប់យុវជននៅពិព័រណ៍ជាតិការងារ និងផលិតភាពការងារឆ្នាំនេះ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយដៃគូពាក់ព័ន្ធ បានប្រកាសជាផ្លូវការអំពីការត្រៀមរៀបចំ “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦” ដែលជាព្រឹត្តិការណ៍ខ្នាតយក្សប្រចាំឆ្នាំក្នុងការតភ្ជាប់ឱកាសការងាររាប់ម៉ឺនកន្លែងជូនដល់យុវជន សិស្ស និស្សិត និងកម្លាំងពលកម្មកម្ពុជា។
នៅក្នុងសន្និសីទសារព័ត៍មានស្តីពី “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦” នៅព្រឹកថ្ងៃទី១ ខែកញ្ញានេះ បានបញ្ជាក់ថា ពិព័រណ៍ជាតិការងារឆ្នាំនេះនឹងផ្តល់ឱកាសការងារជាង ៣ម៉ឺន ៥ពាន់កន្លែង ពីក្រុមហ៊ុន រោងចក្រ និងស្ថាប័នធំៗប្រមាណ១៥០។
នៅក្នុងឱកាសនោះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា ពិព័រណ៍នេះ រៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាជួបជុំដ៏ធំ រវាងអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សាយោបល់អាជីពការងារ និងវិជ្ជាជីវៈ ព្រមទាំងបង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ។
លោក ខែម រ៉ាទី សមាជិកគណៈកម្មាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអំពាវនាវសាធារណជនទូទៅ ជាពិសេសយុជន សិស្ស/និសិ្សត និងអ្នកស្វែងរកការរងារ ត្រៀមប្រវត្តិរូបសង្ខេប (CV) ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ដោយសារព្រឹត្តិការណ៍នេះបាននាំឱកាសការងារជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន១៥០ ដើម្បីដាក់តាំងបង្ហាញ។
សូមបញ្ជាក់ថា “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦” នឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការបើកឱ្យចូលរួមដោយសេរី និងមានការសម្ភាសន៍ ជ្រើសរើសបុគ្គលិកភ្លាមៗនៅនឹងកន្លែងថែមទៀតផង។ ព្រឹត្តិការណ៍នេះ គឺជាស្ពានចម្លងដ៏សំខាន់សម្រាប់យុវជន សិស្ស និស្សិត អ្នកស្វែងរកការងារ និងជាពិសេសសិស្សជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ក្នុងការស្វែងរកឱកាសការងារត្រូវនឹងជំនាញ។ លើសពីនេះទៀត ក៏ជាឱកាសតភ្ជាប់យុវជន សិស្ស និស្សិត និងកម្លាំងពលកម្ម រួមទាំងពលករត្រឡប់ពីក្រៅប្រទេស ឱ្យជួបជាមួយនិយោជកផ្ទាល់ផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣