ព័ត៌មាន
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងពន្លឿនការដាក់បំពង់មេនាំទឹកទៅកាន់តំបន់ជាយរាជធានីភ្នំពេញ
បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងសម្រាកសម្រាំងធ្វើការងារដាក់បំពង់មេនាំទឹកដើម្បីរុញទឹកទៅផ្គត់ផ្គង់នៅតាមតំបន់ជាយរាជធានីភ្នំពេញ ភាគខាងជើង ត្បូង លិច និងខាងកើត។ នេះបើតាមប្រសាន៍ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់បទសម្ភាសជាមួយBTV នៅថ្ងៃទី០៦ ខែសីហានេះ។

នៅក្នុងបទសម្ភាស ឯកឧត្តមបានបន្តថា តាមការគ្រោងទុកនៅចុងឆ្នាំ២០២៤នេះ ការងារដាក់បំពង់មេនាំទឹកដែលមាននៅក្នុងផែនការមេ នឹងត្រូវបញ្ចប់នៅជំហានទី១ ក្នុងគម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែងទី១ និងបាក់ខែងទី២។ អញ្ចឹងទឹកអាចនឹងផ្គត់ផ្គង់បាននៅប៉ែកខាងលិច និងប៉ែកខាងត្បូងឈាងខាងកើត ជាពិសេសតំបន់គួរស្រូវ។ ចំពោះប៉ែកខាងជើង និងប៉ែកខាងកើត រាជធានីភ្នំពេញ មានសង្កាត់មួយចំនួនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រតិបត្តិករឯកជន ខណៈរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងធ្វើកិច្ចសហការជាមួយប្រតិបត្តិករឯកជន ដើម្បីរកវិធីផ្គត់ផ្គង់ទឹកស្អាតជូនដល់អតិថិជន។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងដាក់ឱ្យដំណើរការរោងចក្រផលិតទឹកស្អាតចំនួន៥ទីតាំង ដែលក្នុងនោះរួមមាន៖ទី១.រោងចក្រផលិតទឹកស្អាតភូមិព្រែក ស្ថិតនៅខេត្តកណ្តាល ទី២.រោងចក្រផលិតទឹកស្អាតជ្រោយចង្វា ទី៣.រោងចក្រផលិតទឹកស្អាតចំការមន ទី៤.រោងចក្រផលិតទឹកស្អាតនិរោធ និងទី៥.រោងចក្រផលិតទឹកស្អាតបាក់ខែង ។ រោងចក្រទាំង៥នេះ អាចផលិតទឹកស្អាតបានចំនួនជិត១លានម៉ែត្រគូបក្នុងមួយថ្ងៃ៕

អត្ថបទ៖ទូច សោភ័ណ
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧