ព័ត៌មាន
ពង្រីកទីផ្សារកាន់តែទូលំទូលាយ ផលិតផលខ្មែរមានវត្តមាននៅ ៧០០ទីតាំងផ្សារទំនើបទូទាំងប្រទេស
ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការនាំយកផលិតផលឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ផលិតផលបានពង្រីកវត្តមានរបស់ខ្លួនទៅកាន់ជាង ៧០០ទីតាំងផ្សារទំនើប ដែលជាជំហានដ៏សំខាន់ក្នុងការពង្រឹងបណ្តាញចែកចាយ និងពង្រីកការគ្របដណ្តប់ទីផ្សារ។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា “យុទ្ធនាការផលិតផលជាតិ MadeInCambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី ”ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរ និងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិ។
“យុទ្ធនាការផលិតផលជាតិ MadeInCambodia” ត្រូវបានរៀបចំឡើងរយៈពេល ១ សប្តាហ៍ក្នុង ១ ខែ រយៈពេល ១ ឆ្នាំពេញ។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញនិងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ និងជំរុញការដាក់លក់ ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប, ម៉ាត, មីនីម៉ាត ទូទាំងប្រទេស។
ក្រសួងបញ្ជាក់ថា មកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម មានការបន្តចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសចំនួនជាង ៧០០ទីតាំង។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការទិញផលិតជាតិមិនមែនគ្រាន់តែជាប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកគាំទ្រដល់សហគ្រាសក្នុងស្រុក, ការបង្កើតការងារ, ការបង្កើនប្រាក់ចំណូល និងពង្រឹងសមត្ថភាពផលិតរបស់សេដ្ឋកិច្ចជាតិ។

លោកស្រី យ៉ុន ស៊ីនួន ម្ចាស់សិប្បកម្ម ស៊ីនួន ពិភពត្រីធម្មជាតិ ដែលជាសិប្បកម្មកែច្នៃ ផ្អក មុំា និងត្រីងៀតគ្រប់ប្រភេទ បានឱ្យដឹងថា តាមរយៈយុទ្ធនាការផលិតផលជាតិរបស់ក្រសួងពាណិជ្ជកម្ម បានជួយឱ្យផលិតផលរបស់លោកស្រីកាន់តែទូលំទូលាយចូលទៅក្នុងទីផ្សារ និងមានការគាំទ្រខ្លាំងជាមុនពីប្រជាពលរដ្ឋ។ ជាក់ស្តែង ការផលិតផលទាំងអស់នេះ បានពី ៧០០គីឡូក្រាមក្នុងមួយខែ ដល់ប្រមាណ ២ ទៅ ៣តោន ក្នុងមួយខែ។ការកើនឡើងនេះ បានប្រាក់ចំណូលកើនឡើងប្រមាណ ៥០ភាគរយ បើធៀបនឹងពេលមុនប្រជាពលរដ្ឋពហិកាផលិតផលថៃ។ ការគាំទ្រផលិតផលក្នុងស្រុក បានជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់សហគមន៍ទាំងមូល។
ក្រសួងពាណិជ្ជកម្ម បានសម្ពោធជាផ្លូវការនូវ«យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ការដាក់ចេញយុទ្ធនាការនេះ គឺ ដើម្បីបង្ហាញនិងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលផលិតក្នុងស្រុក ដល់ប្រើប្រាស់ និងលើកកម្ពស់អំណាចអ្នកប្រើប្រាស់ តាមរយៈបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ គុណភាព និងអនុលោមភាព ព្រមទាំង ការផ្សារភ្ជាប់ទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប, ម៉ាត និងមីនីម៉ាត នាននៅទូទាំងប្រទេស៕ អត្ថបទ៖ ធូ វិរៈ











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣