ព័ត៌មាន
ក្រសួងការងារ បន្តពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដោះស្រាយវិវាទ
(ភ្នំពេញ)៖ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការកសាងសមត្ថភាពសម្រាប់មន្ត្រីផ្សះផ្សាវិវាទការងារ” នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមក្របខ័ណ្ឌគម្រោងភាពជាដៃគូនៃអង្គការអន្តរជាតិខាងការងារ និងសាធារណរដ្ឋកូរ៉េ (ILO-Korea) សម្រាប់មន្ត្រីផ្សះផ្សាវិវាទការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ។
វគ្គបណ្តុះបណ្តាលមានរយៈពេល៣ថ្ងៃ ដោយផ្តោតលើការពង្រឹងចំណេះដឹង និងជំនាញរបស់មន្ត្រីផ្សះផ្សា ពាក់ព័ន្ធនឹងបច្ចេកទេសសម្របសម្រួល និងផ្សះផ្សាវិវាទការងារ ការរៀបចំកំណត់ហេតុផ្សះផ្សា ក្រមសីលធម៌របស់មន្ត្រីផ្សះផ្សា និងសារៈសំខាន់នៃការដោះស្រាយបណ្តឹងតវ៉ានៅកម្រិតសហគ្រាសប្រកបដោយប្រសិទ្ធភាព។ ការបណ្តុះបណ្តាលនេះ បង្រៀនដោយអ្នកជំនាញរបស់ ILO អ្នកជំនាញមកពីសាធារណរដ្ឋកូរ៉េ និងអ្នកជំនាញជាតិ ដែលមានបទពិសោធក្នុងវិស័យការងារ និងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សោម ចំណាន បានបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ស្របតាមទិសដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។ ការងារនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការពង្រឹងសមត្ថភាព និងវិជ្ជាជីវៈរបស់មន្ត្រីផ្សះផ្សាវិវាទការងារ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្សះផ្សា លើកកម្ពស់សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ កិច្ចសន្ទនាសង្គម និងការដោះស្រាយវិវាទការងារនៅកន្លែងធ្វើការដោយសន្តិវិធី។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការកសាងសមត្ថភាពរបស់តួអង្គពាក់ព័ន្ធក្នុងទំនាក់ទំនងវិជ្ជាជីវៈ ជាពិសេសអធិការការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារ គឺជាកត្តាចាំបាច់ក្នុងការលើកកម្ពស់បរិយាកាសការងារ ផលិតភាព និងទំនុកចិត្តលើយន្តការដោះស្រាយវិវាទការងារ។ ការពង្រឹងសមត្ថភាពនេះ ក៏ជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ការងារសមរម្យ និងសុខដុមនីយកម្មនៅកម្ពុជា។
ជាមួយគ្នានេះ លោក ហូជុល ស៊ីន (Hochul Shin) ប្រធានទីប្រឹក្សាផ្នែកបច្ចេកទេសនៃគម្រោងភាពជាដៃគូ ILO-Korea បានលើកឡើងថា ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសមន្ត្រីផ្សះផ្សា មានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សះផ្សា សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការការពារសិទ្ធិកម្មករនិយោជិត និងនិរន្តរភាពផលិតភាពអាជីវកម្ម។ លោកបន្តថា ការងារនេះក៏អាចជួយកម្ពុជាកសាងប្រព័ន្ធទំនាក់ទំនងការងារដែលមានភាពធន់ និងប្រកបដោយសមធម៌ ព្រមទាំងផ្តល់ផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣