ព័ត៌មាន
អ្នកជំនាញបង្ហាញភាពខុសគ្នាអំពីសេវាធានារ៉ាប់រង រវាងវិស័យរដ្ឋ និងឯកជន
ខណៈអនុវិស័យធានារ៉ាប់រងរបស់វិស័យឯកជន ក៏ដូចជារបបសន្តិសុខសង្គមរបស់វិស័យរដ្ឋ (ប.ស.ស.) បានកំពុងដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមអគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា បានបញ្ជាក់អំពីភាពខុសគ្នានៃការចំណាយប្រាក់ ដើម្បីទទួលបាននូវអត្ថប្រយោជន៍របស់វិស័យទាំងអស់នោះ។
ជួបសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា បានមានប្រសាសន៍ថា ជាកាពិត នៅក្នុងប្រទេសក្របខ័ណ្ឌរាជរដ្ឋាភិបាល ដែលហៅថា សន្តិសុខសង្គម មិនថាកម្ពុជា នៅប្រទេសផ្សេងទៀតទេ គឺរដ្ឋាភិបាលគិតថា គួរតែមានសំណាញ់សុវត្ថិភាពសង្គមមួយសម្រាប់ប្រជាពលរដ្ឋ ពិសេសក្នុងការព្យាបាលថែទាំសុខភាព និងគ្រោះថ្នាក់ការងារ ដែលមានបង្កើតគម្រោងជាក្របខណ្ឌសេវាមួយជាកាតព្វកិច្ច ហើយបែងចែកទៀតថា ជាការធានារ៉ាប់រងដូចគ្នា ដូចជា ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ប៉ុន្តែជាកាត្វកិច្ច។

ឯកឧត្តមបានបន្ថែមថា អ្វីដែលជាការផ្តល់កាតព្វកិច្ចក្នុងក្របខណ្ឌរបស់រាជរដ្ឋាភិបាលជាសេវាមូលដ្ឋាន មានន័យថា តម្រូវឲ្យពលរដ្ឋ កម្មករនិយោជិត ដែលធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធតំរូវឲ្យបង់ភាគទាន បានកាត់ចេញពីប្រាក់ខែតែម្តង ហើយរដ្ឋផ្តល់សេវាជូនវិញតាមរយៈសេវាសុខាភិបាលជាដើម ដែលនេះជាកាតព្វកិច្ច។ ឯកឧត្តម បានឲ្យដឹងទៀតថា ចំណែកឯការធានារ៉ាប់រងផ្នែកសុខភាពរបស់ក្រុមហ៊ុនឯកជន គឺជាសេវាស្ម័គ្រចិត្ត បានន័យថា ប្រសិនបើប្រជាពលរដ្ឋ ពេលដែលបានទទួលសេវាសុខភាពពី ប.ស.ស. ដែលយល់ថា មិនគ្រប់គ្រាន់នោះទេ គឺអាចទិញបន្ថែមចំពោះសេវាធានារ៉ាប់រងរបស់ឯកជនបន្ថែមទៀតដូចជា ការទៅព្យាបាលនៅក្រៅប្រទេស និងសេវាផ្សេងៗដទៃទៀតជាដើម។
កាលពីពេលកន្លងទៅ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងថា សារៈសំខាន់នៃធានារ៉ាប់រងត្រូវបានទទួលស្គាល់ជាទូទៅ ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដោយសារជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ដែលជួយកក្រុមគ្រួសារ និងធុរកិច្ចនានាឲ្យបានរួចផុតពីទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ នៅពេលមានគ្រោះអកុសលកើតឡើង ដូចជាមរណភាពនៃមេគ្រួសារ អគ្គិភ័យ គ្រោះថន្នាក់ចរាចរណ៍ និងជំងឺធ្ងន់ធ្ងរជាដើម។ ប៉ុន្តែសារៈសំខាន់នេះ ត្រូវបានមើលរំលងដោយក្រុមគោលដៅមួយចំនួន ជាពិសេសនៅកម្ពុជា ដោយសារកត្តាជាសារវ័ន្តមួយចំនួន ដូចជាទីផ្សារធានារ៉ាប់រងនៅមានអាយុក្មេងខ្ចី និងកង្វះការយល់ដឹងជាសាធារណៈអំពីហានិភ័យ ក៏ដូចជាមុខងារ និងអត្ថប្រយោជន៍នៃធានារ៉ាប់រង។
បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងប្រភេទទូទៅចំនួន១៨ , ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ , ក្រុមហ៊ុនខ្នាតតូចធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។ ក្រុមហ៊ុនទំាងអស់នេះ មានទ្រព្យសកម្មសរុបចំនួនប្រមាណជាង ១ពាន់លានដុល្លារ៕
អត្ថបទ ឈិត បូរ៉ាវី
-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន4 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍
-
ព័ត៌មាន4 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»