ព័ត៌មាន
ក្រុមហ៊ុនសិង្ហបុរីមួយឈ្វេងយល់ពីការបង្កើត និងគាំទ្រមជ្ឈមណ្ឌល MSME Hub នៅកម្ពុជា
ក្រុមហ៊ុន Grab Holdings Inc. សិង្ហបុរី កំពុងសិក្សាឈ្វេងយល់អំពីកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល លើគោលនយោបាយ នៃការបង្កើត និងគាំទ្រមជ្ឈមណ្ឌលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME Hub) ដើម្បីជួយជ្រោមជ្រែងដល់អាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Chin Yin Ong ប្រធានផ្នែកលើកកម្ពស់សមត្ថភាព អង្គភាព នៃក្រុមហ៊ុន Grab Holdings Inc. សិង្ហបុរី ក្នុងឱកាសដែលលោកស្រីកំពុងបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃ ទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ, លោកស្រី Chin Yin Ong បានស្នើសុំអនុសាសន៍ និងការណែនាំបន្ថែមពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សម្រាប់ ជាមូលដ្ឋានក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពអាជីវកម្មរបស់ Grab នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ក្នុងនោះ ផែនការសកម្មភាពសំខាន់ៗដែលបានលើកឡើងមាន៖ (១)- ការសិក្សា និងស្វែងយល់អំពីកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតនិងគាំទ្រមជ្ឈមណ្ឌលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME Hub) ដើម្បីជួយជ្រោមជ្រែងដល់អាជីវកម្ម ក្នុងស្រុក, (២)- ការលើកកម្ពស់សមត្ថភាព និងការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព បង្កើនជំនាញបន្ថែម និងអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាឌីជីថលជូនដល់ក្រុមអ្នកបើកបរ និងដៃគូពាណិជ្ជករ/អាជីវកររបស់ក្រុមហ៊ុនឱ្យ កាន់តែមានប្រៀបក្នុងការប្រកួតប្រជែងលើទីផ្សារ, និង (៣)- ការរួមចំណែកទាក់ទាញទេសចរមកកាន់កម្ពុជា តាមរយៈការរិះរកនូវ យុទ្ធសាស្រ្តទីផ្សារថ្មីៗបន្ថែម។

ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះវត្តមានរបស់លោកស្រី Ong ព្រមទាំងប្រតិភូអមដំណើរ ក្នុងឱកាសនៃការអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់គំនិតផ្តួចផ្តើម និងផែនការសកម្មភាពសំខាន់ៗដែលក្រុមហ៊ុន Grab បាន លើកឡើង និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ក្នុង ជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ អំពីជំហរយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ត បោសសម្អាតលុបបំបាត់ និងប្រយុទ្ធប្រឆាំងដាច់ខាតរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីធានានូវ បរិស្ថានវិនិយោគដែលមានសុវត្ថិភាព ទំនុកចិត្ត និងការការពារសិទ្ធិផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងប្រព័ន្ធឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣