ព័ត៌មាន
ឧត្តមសេនីយ៍ឯកជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវបន្ទាន់ករណីយុវតីម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយមានជនឆ្លៀតឱកាសលួចយកម៉ូតូ
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្រាវជ្រាវបន្ទាន់ ករណីយុវតីម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយមានជនឆ្លៀតឱកាសបន្លំលួចម៉ូតូ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅលើបណ្តោយមហាវិថីព្រះនរោត្តម ជាប់សាលាបឋមសិក្សាសិក្សាព្រះនរោត្តម ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយយុវតីរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយមានជនបន្លំជូនទៅមន្ទីរពេទ្យ រួចក៏បន្លំលួចយកម៉ូតូជនរងគ្រោះទៅបាត់ ។
ឧត្តមសេនីយ៍ឯកស្នងការ បានដាក់បញ្ជាបន្ទាន់មួយ ឲ្យកម្លាំងសមត្ថកិច្ចជំនាញផែននគរបាលព្រហ្មទណ្ឌ និងផែនការងារចរាចរណ៍ សហការជាមួយអធិការនគរបាលខណ្ឌដូនពេញ បើកការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលបន្លំលួចយកម៉ូតូ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ឲ្យខាងតែបាន ។
កំឡុងការដាក់បញ្ជា ឯកឧត្តមស្នងការ ក៏បានសង្កត់ធ្ងន់ និងណែនាំដល់អធិការខណ្ឌទាំង១៤ ត្រូវម្ចាស់ការគ្រប់គ្រង និងស្ថានដានសភាពការសន្តិសុខ សុវត្ថិភាពឲ្យបានជាប់លាប់ក្នុងមូលដ្ឋានខ្លួន ពិសេសហេតុការណ៍ដែលបានកើតឡើងហើយ ត្រូវរកយុត្តិធម៌ត្រឹមត្រូវជូនជនរងគ្រោះឲ្យខាងតែម្តង ប្រកបដោយការទទួលខុសត្រូវ ក្នុងដែនសមត្ថកិច្ច និងដែនដីរបស់ខ្លួន ៕ លីហេង




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣