Connect with us

ព័ត៌មាន

[UPDATE] ភ្លើងឆេះលំនៅឋានពលរដ្ឋនៅខណ្ឌជ្រោយចង្វាររលត់ហើយ

ភ្នំពេញ ៖ ករណីអណ្តាតភ្លើងឆាបឆេះលំនៅឋានប្រជាពលរដ្ឋ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចជំនាញអគ្គីភ័យជួយអន្តរាគមន៍បាញ់ទឹករលត់អស់ហើយ ។

ហេតុការណ៍ភ្ញាក់ផ្អើលករណីគ្រោះអគ្គីភ័យកើតឡើងនាព្រលប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ភ្លាមៗ ។

ចំពោះមូលហេតុដែលនាំឲ្យកើតមានគ្រោះអគ្គីភ័យ និង ការខូចខាតសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវត្រួតពិនិត្យជាក់ស្តែង ។

ជាមួយគ្នានេះនគរបាលជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះករណីអគ្គិភ័យ ដែលងាយបង្កកើតមានឡើងខ្លាំងណាស់ ៕

អត្ថបទ ៖ តារាវុទ្ធី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia