ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញបង្កើតហេដ្ឋរចនាសម្ព័ន្ធជនបទកាន់តែរឹងមាំ ដើម្បីជីវភាពរស់របស់ប្រជាជន
ព្រះវិហារ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ជំរុញបង្កើតហេដ្ឋរចនាសម្ព័ន្ធជនបទ កាន់តែរឹងមាំ ដើម្បីបង្ករបរិយាកាសដល់ជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ។

ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនា ស្តារឡើងវិញផ្លូវ ស្ពាន និងលូ ស្ថិតនៅខេត្តព្រៃវែង កំពង់ចាម និងខេត្តព្រះវិហារ នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២៤ នេះថា ជុំវិញហេដ្ឋាចរនាសម្ព័ន្ធនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាម ជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការងារសាងសង់ ស្តារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ, ដោយក្នុងនោះក្រសួងបាននិងកំពុងយកចិត្តទុក ដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ។

ឯកឧត្តម បន្តថា ជាក់ស្តែងផ្លូវ និងស្ពានខាងលើនេះ ត្រូវបានស្តារឡើងវិញ ដើម្បីបម្រើដល់ប្រយោជន៍របស់ប្រជាពលរដ្ឋ ព្រោះហេដ្ឋរចនាសម្ព័ន្ធគមនាគមន៍ជនបទ គឺជាសរសៃរឈាមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការធ្វើសមាហរណសេដ្ឋកិច្ចរវាងតំបន់ជនបទ ទី ក្រុង និងទីប្រជុំជន ។ ជាក់ស្តែងផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែ ប្រវែង ៤ គីឡូម៉ែត្រ ភ្ជាប់ពីភូមិអណ្តូងថ្មី ឃុំពានរោង និងភូមិក្បាលខ្វែក ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង, ការស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ១ ខ្សែទៀត ប្រវែងជាង ១១ គីឡូម៉ែត្រ ស្ថិតនៅភូមិកោងយោង ទៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមជាមួយការស្ថាបនាគ្រឹះស្ពានបេតុងចំនួន ១ កន្លែង ប្រវែង ១០៨ ម៉ែត្រ នៅឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយបច្ចុប្បន្នផ្លូវនិងស្ពានទាំងនោះ បានកំពុងជួយដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ជុំវិញគម្រោងផ្លូវខាងលើនេះ, ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពាជាតិ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទរួចមក នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ បានអនុវត្តការងារនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារជាដើម និងការបង្ករលក្ខណៈងាយស្រួលលើសេវាកម្មនានាដូចជា អប់រំ សុខភាព អនាម័យ ព័ត៌មានសិក្សាធិការជាដើម, ជាក់ស្តែងការងារស្ថាបនាផ្លូវ និងស្ពានខាងលើទាំងនេះ បានអនុវត្តសម្រេចបានលទ្ធផលល្អ ១០០ ភាគរយ។

នៅក្នុងការត្រួតពិនិត្យផ្លូវនិងស្ពានខាងលើ, ឯកឧត្តម សាន វិសាល និងគណៈកម្មាធិការអន្តរក្រសួង បានជួបសំណេះ សំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនរូប ដោយក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំក្រសួង ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែងជំរុញឲ្យតំបន់ជនបទមានការអភិវឌ្ឍរីកចម្រើន និងបច្ចុប្វន្នបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងការរស់ នៅរបស់ប្រជាពលរដ្ឋ។ ក្នុងជំនួបនេះដែរ ឯកឧត្តមបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ ផងដែរ៕















អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ