ព័ត៌មាន
កីឡាករ ឃូ ឃាងហ៊ុយ ប្ដេជ្ញាយកមេដាយឲ្យបានពីការប្រកួតកាយវប្បកម្មជើងឯកអាស៊ីលើកទី ៥៦ នៅឥណ្ឌូនេស៊ី
កីឡាករកាយវប្បកម្មកម្ពុជា ឃូ ឃាងហ៊ុយ ព្រមទាំង ប្រធានប្រតិភូ និងគ្រូបង្វឹក បានចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយកាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី៥៦ ( 56th Asian Bodybuilding And Physique Sports Championship) នៅលើវិញ្ញាសា ( Men’s sport physique over 180cm)។ មុនពេលចេញដំណើរកីឡាករខាងលើបានបង្ហាញក្ដីរំពឹងថា នឹងយកមេដាយឲ្យបានដើម្បីជូនប្រទេសជាតិ។

ទាក់ទងការហ្វឹកហាត់កីឡាករវ័យក្មេងរូបនេះ បានរៀបរាប់ឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនយ៉ាងល្អរួចអស់ហើយ ព្រមទាំងដឹងថាកម្រិតសាច់របស់ប្រទេសផ្សេងៗដែលចូលរួមមានកម្រិតល្អខ្លាំង ។ ទោះជាយ៉ាងណា អតីតម្ចាស់មេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ពិភពលោកដដែលជឿថាការខិតខំប្រឹងប្រែងហ្វឹកហាត់នឹងធ្វើឲ្យគេទទួលបានផ្លែផ្កាពិសេសគឺអាចទទួលបានមេដាយត្រឡប់មកជូនប្រទេសជាតិវិញ។

ជាមួយគ្នានោះដែរកីឡាករ ស៊្រិន រាជ្យ ដែលជារៀមច្បងហើយអវត្តមានមិនអាចទៅចូលរួមការប្រកួតនេះបាន ដោយសារតែជំងឺនោះ បានធ្វើការជឿជាក់លើសិស្សប្អូនម្នាក់នេះ ដោយសារគាត់មានទាំងអស់ហើយមិនថាទម្រង់មុខ និងសាច់ជាដើម ហើយសម្រាប់វិញ្ញាសាម៉ូដែលបែបនេះត្រូវការការលេងទឹកមុខបន្តិច។

សូមបញ្ជាក់ថា ដោយមានការអនុញ្ញាត្តិ ពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់បាណកម្ពុជា បានបញ្ចូនក្រុមអត្តពលិកកម្ពុជាមាន៤រូបចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីលើទី៥៦ ដែលនឹងប្រព្រត្តិទៅថ្ងៃទី ៦ ដល់ ថ្ងែទី១២ ខែសីហា ឆ្នាំ២០២៤ នៅកោះបាតាំង សាធារណៈរដ្ឋឥណ្ឌូនេស៊ី ក្រុមអត្តពលិកកម្ពុជាមាន៤រូបរួមមាន លោក តឹក ប៊ុនវី តួនាទីជាប្រធានប្រតិភូ និងជាចៅក្រម អ្នកស្រី អេមី សារីរ៉ុម គ្រូបង្វឹក និងកីឡាករ ឃូ ឃាងហ៊ុយ ខណៈកីឡាករ ស្រ៊ិន រាជ្យ ដែលដើមឡើយគ្រោងទៅចូលរួមដែរនោះត្រូវដកខ្លួនវិញដោយសារតែមានបញ្ហាសុខភាពផងដែរ៕



-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង