ព័ត៌មាន
ក្រសួងការពារជាតិ បើកវគ្គបណ្តុះបណ្តាលស្តីពី«គោលគំនិតនៃការបញ្ជ្រាបយេនឌ័រ» ដល់យោធិននារី
ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលស្តីពី«គោលគំនិត នៃការបញ្ជ្រាបយេនឌ័រ»ដល់យោធិននារីមកពី១៨ អង្គភាពនៃកងយោធពលខេមរភូមិន្ទរយៈពេលពីរថ្ងៃ(៧-៨) ដោយកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ គឺបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា។

លោកស្រីឧត្តមសេនីយ៏ទោ មាស រជ្ជនី អគ្គនាយករងអគ្គនាយកដ្ឋានយោធសេវា បានថ្លែងថាវគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីបង្កើនការ យល់ដឹង និងអភិវឌ្ឍសមត្ថភាព ដល់ សិក្ខាកាម អំពីគោលគំនិត វិធីសាស្ត្រ និងទិសដៅជាគន្លឹះសំខាន់ៗ ក្នុងការបញ្ជ្រាបយេនឌ័រ ជាពិសេស ការអនុវត្តតាមផែនការយុទ្ធសាស្រ្តក្រសួងការពារជាតិ និងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ ២០២៤-២០២៨ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។

លោកស្រីបានបន្ថែមថា វគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី០៧ និងទី០៨ ខែ សីហា ឆ្នាំ២០២៤ ដែលមានវត្តមាន៖ សិក្ខាកាមមកពីតាមបណ្តាអង្គភាពចំណុះ ក្រសួងការពារជាតិ ចំនួន ១៨ អង្គភាព ដែលមាន យោធិន និងយោធិននារី ឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ បន្តបន្ទាប់រហូតដល់ថ្នាក់អនុសេនីយ៍ទោ សរុបចំនួន ៥០រូប និងមានគ្រូឧទ្ទេស និងអ្នកសម្របសម្រួល មកពីក្រសួងកិច្ចការនារី ចំនួន ០៦រូប។
ថ្លែងនៅក្នុងកម្មវិធីបើកនោះ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានកោតសរសើរចំពោះលោកស្រីប្រធានក្រុមការងារយេនឌ័រ អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាល ស្តីពី “គោលគំនិតនៃការបញ្ជ្រាប យេនឌ័រ” យោធិននារី នៃកងយោធពលខេមរភូមិន្ទ នេះឡើងដើម្បីបញ្ជាក់ពី គោលនយោបាយ របស់ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងការពារជាតិ និងក្រសួងកិច្ចការនារី ពាក់ព័ន្ធទៅនឹងទស្សនវិស័យ តួនាទី ភារកិច្ចរបស់ក្រុមការងារយេនឌ័រ និងយោធិននារីក្នុងក្រសួងការពារជាតិ សម្រាប់ យកទៅអនុវត្តនាពេលខាងមុខប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

នាយឧត្តមសេនីយ៍ មាស សាវ៉ន បានបន្តទៀតថាយោធិន និងយោធិននារីក្នុងកងយោធពលខេមរភូមិន្ទទាំងមូល ពិតជាមានមោទនភាព ដោយព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេល បច្ចុប្បន្ន, សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្ដម នាយឧត្ដម សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានទទួលស្គាល់និងគាំទ្រនូវ សារៈប្រយោជន៍ ក្នុងការបញ្ជ្រាបយេនឌ័រ ការលើកកម្ពស់ឋានៈតួនាទី និងសិទ្ធិរបស់ស្ត្រី ជាពិសេស ការបង្កើនភាពអង់អាចរបស់ស្រ្ដីនៅគ្រប់វិស័យ ជាអាទិភាព ក្នុង របៀប វារៈ គោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕

-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 day agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ