ព័ត៌មាន
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយប្រជុំពិនិត្យ អនុម័ត និងស្ដាប់របាយការណ៍របស់ ACU
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំពិនិត្យ អនុម័ត និងស្ដាប់របាយការណ៍របស់ ACU ដែលបានអនុវត្តក្នុងខែកក្កដាកន្លង។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំអាណត្តិទី៣ លើកទី៣៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ លើកទី៣៦ អាណត្តិទី៣ និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានជម្រាបជូនកិច្ចប្រជុំឲ្យដឹងថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល មានមន្ត្រីចំនួន ២.៩៨១រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ១.៤៤៧រូប និងមន្ត្រី ១.៥៣៤រូបទៀត បានមកប្រកាទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ។ ចំពោះការងារពាក្យប្ដឹងអង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែកក្ដដា សរុប ចំនួន ៤៨ ពាក្យប្ដឹង។
ចំពោះការងារអប់រំ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង និងអ្នកជំនាញផ្នែកច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញផ្តល់បទឧទ្ទេសនាមជាថ្មី ច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌ ដល់សិស្សវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ នៅសាលាភូមិន្ទរដ្ឋបាល។ ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ ACU បានចូលរួមសង្កេតការណ៍ការប្រឡងបញ្ចប់ឆ្នាំសិក្សា របស់និស្សិតផ្នែកសុខាភិបាល និងការប្រឡងជ្រើសរើសគ្រូបឋមសិក្សា សម្រាប់បម្រើការក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ។ ACU ក៏បានចុះសង្កេតការណ៍ការងារលទ្ធកម្មសាធារណៈចំនួន ៩៧គម្រោង និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។ ACU ក៏បានអនុវត្តការងារបណ្តុះបណ្តាលជាច្រើនផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ អង្គភាពប្រឆាំងអំពើពុករលួយក៏បានឲ្យដឹងពីការងារតំបន់ និងអន្តរជាតិ ដែលACU បានដឹកនាំ និងចូលរួមជាច្រើនកម្មវិធី ព្រមទាំងបានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំក្រុមការងារត្រីភាគី លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ។
អំពីករណីសំណុំរឿងមួយចំនួន ដែល ACU បានបញ្ជូនទៅតុលាការហើយ និងកំពុងបន្តស៊ើបអង្កេត ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានរាយការណ៍លម្អិតអំពីករណីរបស់ ឮឈ្មោះ ព្រំ ចាន់នី អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ករណីរបស់ឈ្មោះ ហេ គឿន អតីតប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ក្រុងស្ទឹងសែន និងឈ្មោះ សែ សុងហេង មានមុខរបរជាកសិករ។
ក្រោយពីបានស្តាប់របាយការណ៍របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានពិភាក្សា លើកសំនួរ និងផ្តល់អនុសាសន៍ល្អៗជាច្រើន លើការរាយការណ៍អំពីការងារពាក្យប្ដឹង ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល និងកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

-
ព័ត៌មាន1 week ago
EU អំពាវនាវឱ្យអនុលោមតាមបទឈប់បាញ់កម្ពុជា-ថៃ និងគាំទ្រតួនាទីសន្តិភាពរបស់អាស៊ាន
-
ព័ត៌មាន5 days ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន4 days ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន4 days ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន1 week ago
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
-
ព័ត៌មាន1 week ago
ស្អែកនេះ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងធ្វើឡើងនៅខេត្តកោះកុង
-
ព័ត៌មាន1 week ago
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម
-
ព័ត៌មាន3 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥