ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ច និងសហជីព៖ ការចុះMOUរវាងរដ្ឋាភិបាល និងធនាគារធំៗផ្តល់ឥណទានដែលមានការប្រាក់ទាបសម្រាប់ពលករ គឺជាជាការគិតគូថ្មីបន្ថែមមិនធ្លាប់មាន
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច និងសហជីពនៅកម្ពុជា លើកឡើងថាការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនិងធនាគារទាំង៨ ដែលផ្តល់ឥណទានមានអត្រាការប្រាក់ទាបត្រឹមតែ៨,៥ភាគរយក្នុង១ឆ្នាំ គឺជាការគិតគូថ្មីបន្ថែមមិនធ្លាប់មាន។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការចុះអនុស្សរណៈនេះ គឺជាការអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកផ្តល់ឥណទាន ដែលមានការប្រាក់ទាបត្រឹមតែ៨,៥ភាគរយក្នុង១ឆ្នាំ ខណៈបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ខ្ពស់រហូតដល់១៨ភាគរយក្នុង១ឆ្នាំឯណុះ។
លោកបណ្ឌិតបញ្ជាក់ថា ការផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ ៨,៥ភាគរយក្នុងមួយឆ្នាំនេះ ប្រជាពលរដ្ឋទទួលបានការបន្ទាបអត្រាការប្រាក់រហូតដល់ជាងពាក់កណ្តាល គឺទាបជាង៩ភាគរយ ហើយទាបជាងអត្រាការប្រាក់ធម្មតាដែលពួកគាត់ធ្លាប់ខ្ចី។ មិនតែប៉ុណ្ណោះអត្រាការប្រាក់នេះបើធៀប និងកម្ចីក្រៅផ្លូវការគឺកាន់តែទាបជាងថែមទៀត ហេតុនេះការចុះ MOU នេះគឺជាការរួមចំណែកជួយដល់ពលករក្នុងការកាត់បន្ថយថ្លៃដើមហិរញ្ញវត្ថុ ហើយមានលទ្ធភាពក្នុងការកសាងសេដ្ឋកិច្ចគ្រួសារឡើងវិញ ផងដែរ។
លោកថ្លែងថា៖ «ការកាត់បន្ថយនេះគឺជាយន្តការមួយរួមចំណែក នៅក្នុងការកាត់បន្ថយចំណាយរបស់គ្រួសារ ពលករ ហើយ និងរួមចំណែកឱ្យពលករនៅសល់ប្រាក់ ដែលអាចយកទៅចាយវាយបានក្រោយពេលទូទាត់ថ្លៃការប្រាក់រួច។ ដូចច្នេះពលករ យើងអាចមានលទ្ធភាពរស់នៅមានភាពប្រសើជាងមុនខណៈអត្រាការប្រាក់ថយចុះរហូតដល់ជាងពាក់កណ្តាល»។
ចំណែកលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា យល់ឃើញថា ការចុះអនុស្សរណៈនេះមានប្រយោជន៍ក្នុងការជួយដោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសពលករ ឈប់បារម្ភរឿងបំណុល ដែលមានអត្រាការប្រាក់ខ្ពស់ មានឱកាសសន្សំលុយ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើនប្រសើរជាងមុន។
លោកថ្លែងថា៖«ពលករយើងលែងបាម្ភទៅលើបំណុលការប្រាក់ ដែលគាត់ធ្លាប់ជួបប្រទះក្នុងពេលកន្លងមក ហើយការបារម្ភរបស់គាត់នេះត្រូវបានរាជរដ្ឋាភិបាលជាពិសេសក្រសួងការងារ យកចិត្តទុកដាក់ដោះស្រាយក្តីបារម្ភរបស់គាត់ ហើយនេះជាក្តីសុបិនមួយរបស់ពួកគាត់បានក្លាយជាការពិត មានឱកាសទៅធ្វើការនៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ ហើយមានឱកាសទទួលបាននូវឥណទានដែលមានអត្រាការប្រាក់ទាប»។
ក្នុងនាមសហជីពលោក សំ សឿន បានសម្តែងក្តីត្រេកអរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តាធនាគារ ដែលបានផ្តល់ឱកាសដល់ពលករក្នុងការទទួលបានឥណទានដែលមានអត្រាការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង១ឆ្នាំ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែសីហានេះ ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង០៨ បានធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

-
ព័ត៌មាន1 week ago
EU អំពាវនាវឱ្យអនុលោមតាមបទឈប់បាញ់កម្ពុជា-ថៃ និងគាំទ្រតួនាទីសន្តិភាពរបស់អាស៊ាន
-
ព័ត៌មាន5 days ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន4 days ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន4 days ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន1 week ago
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
-
ព័ត៌មាន1 week ago
ស្អែកនេះ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងធ្វើឡើងនៅខេត្តកោះកុង
-
ព័ត៌មាន1 week ago
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម
-
ព័ត៌មាន3 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥