ព័ត៌មាន
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិស្តីពី «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីសកម្មភាពអាកាសធាតុ ឆ្នាំ២០២៦» នៅរាជធានីភ្នំពេញ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិកម្រិតខ្ពស់ស្តីពី «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីសកម្មភាពអាកាសធាតុ ឆ្នាំ២០២៦» (AI for Climate Action Forum 2026) រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍អន្តរជាតិនេះ រៀបចំឡើងដោយគណៈកម្មាធិការប្រតិបត្តិផ្នែកបច្ចេកវិទ្យា នៃUNFCCC ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គណៈប្រតិភូភាគីពាក់ព័ន្ធ អ្នកបង្កើតគោលនយោបាយ និងអ្នកច្នៃប្រឌិតបច្ចេកវិទ្យាប្រមាណ ២០០នាក់ មកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងប្រទេសដែនកោះតូចៗ (SIDS)មកពីជុំវិញពិភពលោក។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងអញ្ជើញជាអធិបតីបើកវេទិកា AI for Climate Action Forum 2026 ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាម្ចាស់ផ្ទះរៀបចំវេទិកាអន្តរជាតិនេះ ជាមួយនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាលើសកម្មភាពអាកាសធាតុសកល។ វេទិកានេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ដោយធានាថាការរីកចម្រើន នៃបច្ចេកវិទ្យា AI នឹងត្រូវពិនិត្យនិងប្រើប្រាស់ ដើម្បីបម្រើឱ្យផលប្រយោជន៍បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់មនុស្សជាតិទាំងមូល។
សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ជាមួយសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយវិបត្តិនៃការប្រែប្រួលអាកាសធាតុ។ កម្ពុជាមិនត្រឹមតែជាប្រទេសដែលរងគ្រោះដោយសារអាកាសធាតុនោះទេ ប៉ុន្តែថែមទាំងជាប្រទេសឈានមុខគេមួយ ក្នុងការអនុវត្តយុទ្ធសាស្ត្របៃតង។ ការរៀបចំវេទិកានៅភ្នំពេញនាពេលនេះ ឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសកម្មរបស់កម្ពុជា ក្នុងការរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនសមត្ថភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លើសពីនេះ ដើម្បីឆ្ពោះទៅសម្រេចបាននូវ ទស្សនវិស័យឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសអព្យាក្រឹតកាបូន (Carbon Neutrality) កម្ពុជាបាននិងកំពុងជំរុញការគាំទ្រយ៉ាងសកម្ម លើការដាក់បញ្ចូលបច្ចេកវិទ្យាឌីជីថលជំនាន់ថ្មី ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងវិស័យគន្លឹះៗ ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ក្នុងវិស័យមួយចំនួនដូចជា ថាមពល កសិកម្ម ការគ្រប់គ្រងព្រៃឈើ និងការផ្តល់ព័ត៌មានជាមុន ពីការមកដល់នៃគ្រោះមហន្តរាយ។
នៅក្នុងដំណើរការនៃវេទិកា AI for Climate Action Award 2026 នេះ អ្នកចូលរួមនឹងពិភាក្សា លើប្រធានបទសំខាន់ៗរួមមាន ការលើកកម្ពស់ដំណោះស្រាយ ដែលបង្កើតឡើង ដោយបណ្តាប្រទេសងាយរងគ្រោះ ឱកាស ហានិភ័យ និងបញ្ហាប្រឈមនៃ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីAI។ វេទិកាអន្តរជាតិ នឹងរៀបចំការប្រកាសពានរង្វាន់សកល ដែលជា ការប្រកាសជ័យលាភីនៃពានរង្វាន់ AI for Climate Action Award 2026 ដែលមានបេក្ខភាពចុងក្រោយ មកពីប្រទេសបង់ក្លាដែស ឥណ្ឌូនេស៊ី តង់ហ្សានី និងម៉ាលី មកធ្វើការបង្ហាញស្នាដៃនៅរាជធានីភ្នំពេញ៕

-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ