Connect with us

ព័ត៌មាន

អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណើរបងប្អូនប្រជាពលរដ្ឋ វិលត្រលប់ទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ វិលត្រលប់ទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌរួចរាល់ហើយនោះ ។

នាឱកាសនោះ ឯកឧត្ដម អ៊ុ រាត្រី បានធ្វើការជូនពរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រោយពីបានមកលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ញាតិមិត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមការធ្វើដំណើរ ឬកំពុងធ្វើដំណើរលើផ្លូវត្រឡប់ទៅកាន់លំនៅឋាន កន្លែងធ្វើការ និងការសិក្សាវិញ សូមប្រកបដោយសុខសុវត្ថិភាព។

ឯកឧត្ដម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិត រាល់ការធ្វើដំណើរសូមចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ដោយបើកបរដោយការប្រុងប្រយ័ត្ន យោគយល់ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកតាមដងផ្លូវ កុំបើកបរហួសល្បឿនកំណត់៕ឃិនសារិទ្ធ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia