ព័ត៌មាន
ក្រសួងផែនការ អនុវត្តការប្រឡងជាចាំបាច់ស្របតាមកំណែទម្រង់ ក្នុងការជ្រើសរើសតែងតាំងតួនាទីមន្ត្រី
វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ជាស្ថាប័នមួយដែល បានចាប់ផ្តើមអនុវត្តការប្រឡងជាចាំបាច់ស្រប តាមកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការជ្រើសរើសតែងតាំងតួនាទីមន្ត្រី។ ក្រសួងបានរៀបចំ តាមនីតិវិធី ដូច គ្នាទៅនឹងអ្វីដែល ក្រសួងមុខងារសាធារណៈ បាននឹងកំពុងអនុវត្តក្នុងការជ្រើសរើសមន្ត្រី។
វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៦នេះ បានចាប់ផ្តើមដំណើរការជ្រើសរើស តែងតាំងមន្ត្រី ក្នុងតួនាទីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ។ ការជ្រើសរើស នេះ គឺក្នុងចំណោមមន្ត្រីដែលស្ថិតក្នុងវិទ្យាស្ថានជាតិស្ថិតិស្រាប់ ដោយអនុវត្តតាមនីតិវិធីស្របតាមកំណែទម្រង់រដ្ឋបា លសាធារណៈ ដែលរាជរដ្ឋាភិបាលនីតិកាលទី ៧ កំពុងផ្តោតយកចិត្តទុកដាក់ លើសមត្ថភាពមន្ត្រីជាចាំបាច់។
ឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ បញ្ជាក់ថា ការជ្រើសរើសមន្ត្រីក្នុងតួនាទីខាងលើនេះ រៀបចំតាម នីតិវិធី និងមានការជម្រុះចម្រាញ់យកបេក្ខជន ដែលមានសមត្ថភាពពិតសម្រាប់តួនាទីដែលត្រូវការ។ នីតិវិធីចាប់ ផ្តើមនាថ្ងៃនេះ គឺជាការពិនិត្យ វាយតម្លៃ ចំពោះពាក្យស្នើសុំប្រឡង របស់គ្រប់បេក្ខជនប្រឡង។ នេះជាដំណាក់កាល ដំបូង ដែលក្រុមការងារអនុកម្មការ នឹងពិនិត្យជ្រើសរើសបេក្ខជន ដែលសមស្របតាមលក្ខណ្ឌកំណត់ ដើម្បីអាច មានសិទ្ធិបន្តក្នុងការប្រឡង លើវិញ្ញាសាសរសេរ និងសម្ភាសផ្ទាល់មាត់។ ឯកឧត្តមបញ្ជាក់ថា មន្ត្រីគ្រប់រូបក្នុងវិទ្យា ស្ថានជាតិស្ថិតិ មានសិទ្ធិដាក់ពាក្យ តែមិនមែនមានន័យថា មន្ត្រីគ្រប់រូបអាចមានសិទ្ធិឈានទៅដំណាក់កាលបន្ទាប់ ឬមានសិទ្ធិ មានសមត្ថភាព ទទួលតួនាទី ដែលត្រូវការនោះទេ។
ក្នុងការរៀបចំដំណើរការនេះដែរ ឯកឧត្តម តែ ប៊ុណ្ណារិទ្ធ រដ្ឋលេខាធិការក្រសួងផែនការ បានលើកឡើងថា ការ រៀបចំស្របតាមការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល គឺជ្រើសរើសឱ្យត្រូវតាមមុខជំនាញ តាមគុណវុឌ្ឍ ហើយមិន ឱ្យលើសរចនាសម្ព័ន្ធ។
ឯកឧត្តមបន្តថា ដំណើរការនៃការពិនិត្យលើពាក្យស្នើរបស់មន្ត្រី គឺនឹងប្រើប្រាស់ពេលលេវា ២ថ្ងៃ រួចក្រុមការងារនឹង បន្តនីតិវិធី លើការរៀបចំការប្រឡង វិញ្ញាសាសរសេរ និងវិញ្ញាសាផ្ទាល់មាត់។
ថ្មីៗនេះ វិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ ក៏ទលទទួលបានមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារថ្មី ពីការប្រឡង ជ្រើសរើស ស្របតាមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ គឹម ហុក






-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣