ព័ត៌មាន
ឯកឧត្តម វ៉ាត់ ចំរើន៖ វត្តមាន វណ្ណដា ក្នុងពិធីបិទកីឡាអូឡាំពិក បានជះឥទ្ធិពលខ្ពស់លើពិភពលោក
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការអូឡាំពិកកម្ពុជា(NOCC) បានបង្ហាញនូវមោទនភាព ចំពោះវត្តមានតារារ៉េបដ៏ល្បីកម្ពុជា លោក វណ្ណដា ដែលត្រូវបានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងម្ចាស់ផ្ទះបារាំង ជ្រើសរើសចូលរួមច្រៀងអបអរសាទរពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុងប៉ារីស ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី១១ ខែសីហា ។

សកម្មជនចលនាអូឡាំពិកកម្ពុជាដដែល បានចាត់ទុកការបង្ហាញវត្តមានលើឆាក នៃពិធីបិទព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំរដូវកាល ៤ឆ្នាំម្ដងនេះ បានជះឥទ្ធិពលខ្ពស់ទៅលើពិភពលោក តាមរយៈការបង្ហាញនូវទេពកោលសល្យ និងលក្ខណៈពិសេសរបស់ វណ្ណដា ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយ ហើយក៏ជាការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីជម្រើសចាតិកម្ពុជា ទោះបីលទ្ធផលការប្រកួតយ៉ាងណា ត្រូវបន្ដខិតខំប្រឹងប្រែង ពិសេសការពារនូវសន្ដិភាព ដើម្បីមានឱកាសបង្ហាញសមត្ថភាព និងទេពកោសល្យលើឆាកអន្ដរជាតិ មិនថាកីឡា ឬសិល្បៈនោះទេ ។
គួរដឹងថា វណ្ណដា ត្រូវបានបង្ហាញវត្តមានដ៏ភ្ញាក់ផ្អើល ក្នុងចំណោមសិល្បករអន្ដរជាតិល្បីៗជាច្រើន ក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ នៅកីឡដ្ឋាន Stade De France នៃទីក្រុងប៉ារីស ប្រទេសបារាំង ដោយកំពូលតារារ៉េបវ័យក្មេងកម្ពុជារូបនេះ បានលើកយកបទ «Time To Rise» ទៅច្រៀង ហើយបានទទួលការសាទរជាខ្លាំងពីប្រជាពលរដ្ឋខ្មែរ គ្រាដែលប្រព័ន្ធផ្សព្វផ្សាយជាច្រើនលើពិភពលោក ក៏បានចុះផ្សាយនូវវត្តមានតារាងចម្រៀងកម្ពុជា ក្នុងពិធីបិទព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះផងដែរ ៕ អត្ថបទ លី ឈុនឡា
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង