ព័ត៌មាន
អ្នកជំនាញ៖ វិស័យអចលនទ្រព្យនឹងងើបឡើងនៅឆ្នាំ២០២៨ ប្រហាក់ប្រហែលមុនវិបត្តិកូវីដ-១៩
អ្នកជំនាញក្នុងវិស័យអចលនវត្ថុ មើលឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជា បានកំពុងចាប់ផ្តើមងើបឡើងពីឆ្នាំ២០២៤ នេះបន្តិច ម្តងៗ ហើយនឹងអាចងើបឡើងល្អប្រសើរប្រហាក់ប្រហែលមុនវិបត្តិជំងឺកូវីដ-១៩ នៅក្នុងរយៈពេល ៤ឆ្នាំបន្ទាប់ទៀត ស្របពេលក្រសួង- ពាក់ព័ន្ធ បានបង្ហាញពីរបាយការណ៍នៃនិន្នាការឡើងឡើងផងដែរ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញទិន្នន័យស្ថានភាពវិស័យសំណង់ ក្នុងនោះនៅក្នុងខែមិថុនា ឆ្នាំ ២០២៤ ដែលក្រសួងបានអនុញ្ញាតសាងសង់ សរុបមាន ៣១២ គម្រោងកើន ៣៥ភាគរយ, មានផ្ទៃក្រឡា ១ ៨៦៩ ពាន់ម៉ែត្រការ៉េ កើន ៣៦ ភាគរយ ដោយបានបន្តរើបឡើងវិញជាបន្តបន្ទាប់ ខណៈការប្រើប្រាស់ទុនវិនិយោគមានទំហំទឹកប្រាក់ ៧២៥ លានដុល្លារ អាមេរិក ថយចុះ ២ ភាគរយ ធៀបនឹងខែមុន។ ចំពោះគម្រោងដែលបានសាងសង់រួមមាន៖ សំណង់លំនៅដ្ឋាន ២៥១ គម្រោង, សំណង់ឧស្សាហកម្ម ២៧ គម្រោង, សំណង់ពាណិជ្ជកម្ម ១៥ គម្រោង, សំណង់ទេសចរណ៍ ៥ គម្រោង, និងសំណង់សាធារណៈ ១៤ គម្រោង។

ទាក់ទិនវិស័យសំណង់នេះ, លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងថា បើតាមការកត់សម្គាល់ នៅឆ្នាំ ២០០៨ វិស័យអចលនទ្រព្យបានចាប់ផ្តើមថមថយ ដោយវិបត្តិហិរញ្ញវត្ថុនៅសហអាមេរិក, ហើយវិបត្តិ នេះក៏បានជះឥទ្ធិពលដល់កម្ពុជាផងដែរ, សម្រាប់បញ្ហានេះរហូតដល់ឆ្នាំ ២០១២ ទើបមានស្ថានភាពល្អប្រសើរវិញ។ ស្រដៀងគ្នានេះ ផងដែរ ចំពោះស្ថានភាពហុងកុង នៅក្នុងឆ្នាំ ១៩៩៧ វិបត្តិកើតឡើងចំនួនពីរ គឺនៅអាស៊ី និងការផ្ទេរពីអង់គ្លេសទៅចិន ដោយ វិបត្តិទាំងពីនេះបានធ្វើឱ្យវិស័យអចលនទ្រព្យនៅហុងកុងធ្លាក់ចុះជាប់ៗគ្នារយៈពេល ៦ ឆ្នាំ ហើយក្នុងរយៈពេល ៦ ឆ្នាំបន្ទាប់ ទើបបាន ស្តារត្រឡប់ដូចដើមវិញ។
លោក បន្តថា តាមរយៈបទពិសោធន៍ខាងលើនេះ, ខណៈដែលវិបត្តិជាសកលបានកើតឡើងដោយសារការផ្ទុះជំងឺកូវីដ-១៩ និងការអូសបន្លាយសង្គ្រាម-រុស្សីអ៊ុយក្រែនជាដើម បើគិតមកុំដល់ពេលនេះមានរយៈពេលជាង ៣ ឆ្នាំហើយ ដូច្នេះនៅក្នុងឆ្នាំ ២០២៤ នេះ ចំពោះវិស័យអចលនទ្រព្យ គឺមានចំណុចវិជ្ជមានតិចតួចឡើងវិញ ហើយនឹងអាចបន្តងើបឡើងល្អប្រសើរ នៅក្នុងរយៈពេល ៤ឆ្នាំខាងមុខ, ជាក់ស្តែងមកដល់បច្ចុប្បន្ននេះ ឃើញថា មានតម្រូវការខ្លះៗក៏បានងើបឡើងវិញ ក៏ដូចជាការទិញលក់ អចលទ្រព្យ មួយចំនួន ដែលទាបជាងតម្លៃទីផ្សារ លក់បន្ទាន់ជាដើម។
សូមបញ្ជាក់ថា ជុំវិញវិស័យសំណង់នេះ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ គម្រោងទទួលបានការអនុញ្ញាតសាងសង់សរុប មាន ចំនួន ១ ៦៤២ គម្រោង ក្នុងនោះមានគម្រោងលំនៅដ្ឋាន ១ ៣៤៦ គម្រោង (មានបុរីចំនួន ១ ២៩៨ គម្រោង និងខុនដូ ៤៨ គម្រោង), សំណង់ឧស្សាហកម្ម ១១៥ គម្រោង, សំណង់ពាណិជ្ជកម្ម ១០៥ គម្រោង, សំណង់ទេសចរណ៍ ២៦ គម្រោង, សំណង់ សាធារណៈ ៤៩ គម្រោង, និងសំណង់វិនិយោគ ១ គម្រោង៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 day agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ