Connect with us

ព័ត៌មាន

នៅព្រឹកថ្ងៃទី១៥តុលា កម្ពស់ទឹកស្ទឹងពោធិ៍សាត់បន្តនៅលើកម្រិតប្រកាសអាសន្ន ប្រឈម​ការ​ជន​លិច​គ្រប់ពេល

ពោធិ៍សាត់៖ ចាប់ពីព្រឹកព្រលឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅក្រុងពោធិ៍សាត់ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ ហើយគិតត្រឹមម៉ោង៦ព្រឹក កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ នៅ​ចំនុច​ក្បាល​ហុង មានកម្ពស់៥.៤៣ម៉ែត្រ គឺនៅលើកម្រិត​ប្រកាស​អាសន្ន​ដែល​មាន​កម្ពស់​ត្រឹម​តែ​៥​ម៉ែត្រ ​នេះបើយោងតាមរបាយការណ៍ពី មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ ស្ថាន​ភាព​បែប​នេះអាចប្រឈមការជនលិចគ្រប់ពេល ។

ជាមួយគ្នានោះ របាយការណ៍របស់ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ បា​ន​បញ្ជាក់​បន្ថែម​ថា ​បើប្រៀបធៀបកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ កាលពីយប់មិញ និង​ព្រឹក​នេះគឺ​មានសញ្ញាស្រកចុះបន្តិច។ ចំពោះ​ស្ថាន​ភាពកម្ពស់​ទឹកតាម​ទីតាំង​ផ្សេងស្ថា​នីយទៀត​គិត​ត្រឹម​ម៉ោង​៦​ព្រឹកថ្ងៃទី១៥ តុលានេះ រួមមាន ៖

១-ទឹកក្នុងអាង(ស្ទឹងអារ៉ៃ)ដៃស្ទឹងពោធិ៍សាត់ នៅស្រុកភ្នំក្រវាញ

– ទំនប់លេខ3 មានកម្ពស់ទឹក 15.00 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 21.00 ម៉ែត្រ

– ទំនប់លេខ5 មានកម្ពស់ទឹក 10.40 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 11.00 ម៉ែត្រ

២-កំពស់ទឹកសឹ្ទងពោធិ៍សាត់

– ស្រុកវាលវែង មានកម្ពស់ទឹក 1.60 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 9.00 ម៉ែត្រ

– បាក់ត្រកួន ស្រុកភ្នំក្រវាញ មានកម្ពស់ទឹក 2.20 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 6.00 ម៉ែត្រ

– ចារឹក ស្រុកកណ្តៀង មានកម្ពស់ទឹក 6.46 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 6.00 ម៉ែត្រ

ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តពោធិ៍សាត់ បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ ក្នុ​ង​ស្មារតី​មិន​ធ្វេសប្រ​ហែសឡើយ ដើម្បីអន្តរាគមន៍ ជួយសង្គ្រោះបងប្អូន​ប្រជា​ពលរដ្ឋ​ភ្លាម​ៗ​ទាន់​ពេលវេ​លា និងវាយតំលៃផលប៉ះពាល់ជាក់ស្តែង ដើម្បីត្រៀមស្បៀងសម្រាប់ជួយដល់ពលរដ្ឋ ដែល​ប្រឈមខ្លាំងនិងខ្វះខាត់ជីវភាព ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia