ព័ត៌មាន
កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី១ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting – EC Meeting)
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting – EC Meeting) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម METOKI Masahiko អគ្គនាយកសហភាពប្រៃសណីយ៍សកល ឯកឧត្តម Vinaya Prakash Singh អគ្គលេខាធិការសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក តំណាងក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ២៨០រូប។

កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានអ្នកចូលរួមពីប្រទេសចំនួន ២៤ ក្នុងចំណោមប្រទេសជាសមាជិកសរុបចំនួន ៣២, សហភាពប្រៃសណីយ៍សកល សហគមន៍ប្រៃសណីយ៍តាមតំបន់, សហករប្រៃសណីយ៍ និងអ្នកសង្កេតការណ៍ពីបណ្តាប្រទេសមួយចំនួន ក្នុងគោលបំណង ដូចខាងក្រោម៖
– ពិនិត្យតាមដានការអនុវត្តការងារផ្សេងៗ ដែលកំណត់ដោយសេចក្តីសម្រេចនៃមហាសន្និបាត
– ដាក់ចេញវិធានសម្រាប់ប្រតិបត្តិការសេវាប្រៃសណីយ៍អន្តរជាតិរវាងប្រទេសជាសមាជិក
– រក្សាទំនាក់ទំនងជាមួយរដ្ឋបាលប្រៃសណីយ៍នៃប្រទេសសមាជិក
– ពិនិត្យ និងអនុម័តផែនការថវិកាប្រចាំឆ្នាំ
– ធ្វើទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធវិស័យប្រៃសណីយ៍ក្នុងតំបន់និងសកល
– រៀបចំប្រជុំ ដើម្បីសម្របសម្រួលផ្លាស់ប្តូរទស្សនៈគ្នា ក្នុងចំណោមប្រទេសសមាជិកក្នុងតំបន់ មុននឹងមហាសន្និបាតរបស់សហភាពប្រៃសណីយ៍សកល។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីសារៈសំខាន់របស់ប្រទេសជាសមាជិកក្នុងការពង្រឹងការតភ្ជាប់បណ្តាញប្រៃសណីយ៍ ការធ្វើឌីជីថលនីយកម្មសេវាប្រៃសណីយ៍និងការពង្រឹងថ្នាលឌីជីថល សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការចូលរួមគិតគូរដល់បរិស្ថានក្នុងប្រតិបត្តិការសេវាប្រៃសណីយ៍ ការកសាងសមត្ថភាពដល់បុគ្គលិកវិស័យប្រៃសណីយ៍ដើម្បីសម្របខ្លួនតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការអ្នកប្រើប្រាស់ និងការពង្រឹងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធដើម្បីជំរុញនវានុវត្តន៍ និងធ្វើឱ្យប្រសើរឡើងនៃសេវាប្រៃសណីយ៍។
សូមបញ្ជាក់ផងដែរថា កម្ពុជាបានក្លាយជាសមាជិកសហភាពប្រៃសណីយ៍សកល នៅឆ្នាំ១៩៥១ និងសហភាពប្រៃសណីយ៍អាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ១៩៩៧។ គិតមកដល់ពេលបច្ចុប្បន្ន សហភាពប្រៃសណីយ៍សកល មានប្រទេសជាសមាជិកសរុបចំនួន ១៩២ និង សហភាពប្រៃសណីយ៍អាស៊ី-ប៉ាស៊ីហ្វិក មានប្រទេសជាសមាជិកសរុបចំនួន ៣២៕


-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន2 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម