ព័ត៌មាន
អាណាព្យាបាលបន្តនាំកូនៗទៅចុះឈ្មោះចូលរៀននៅបឋមសិក្សា ដើម្បីទទួលការអប់រំ
អាណាព្យាលបន្តនាំកូនៗគ្រប់អាយុ៥ឆ្នាំ និង៦ឆ្នាំ ទៅចុះឈ្មោះចូលរៀននៅថ្នាក់បឋមសិក្សា ខណៈការចូលរៀននឹងចាប់ផ្តើមនៅដើមខែវិច្ឆិកាខាងមុខនេះ។
នៅព្រឹកថ្ងៃទី១៦ខែតុលានេះ អាណាព្យាបាលរស់នៅរាជធានីភ្នំពេញ បានប្រាប់BTVថា នៅថ្ងៃនេះ បាននាំកូនគ្រប់អាយុមកចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាចតុមុខ ដើម្បីឱ្យពួកគេទទួលបានការអប់រំពីអ្នកគ្រូ លោកគ្រូដែលបានបង្រៀន។ការអប់រំនៅវ័យក្មេង គឺមានសារៈសំខាន់ណាស់នៅពេលពួកគាត់ធំឡើង ក្លាយជាពលរដ្ឋល្អ និងមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដូចពាក្យចាស់ពោលថា ទំពាំងស្នងឫស្សី។
លោក សុខ វុទ្ធី លេខាធិការនៃសាលាបឋមសិក្សាចតុមុខ បានលើកឡើងដែរថា គិតចាប់ពីថ្ងៃទី១ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែតុលាម្សិលមិញ សាលាទទួលបានសិស្សថ្មីចំនួនជាង១០០នាក់ ដែលត្រូវចូលរៀននៅថ្នាក់មតេយ្យ និងថ្នាក់ទី១។ លោកក៍បានអំពាវនាវដល់អាណាព្យាបាលសូមរួសរាន់នាំកូនៗមកចុះឈ្មោះចូលរៀន ដោយភ្ជាប់មកជាមួយនូវសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រពេទ្យ។ហើយចូលរៀននឹងចាប់ផ្តើមនៅដើមខែវិច្ឆិកាខាងមុខនេះ។
បើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈ ឆ្នាំ២០២៦-២០២៧ បានឲ្យដឹងថា ការអប់រំកម្រិតបឋមសិក្សាផ្តោតលើការលើកកម្ពស់អភិបាលកិច្ចសាលារៀន តាមរយៈការអនុវត្តស្តង់ដារសាលារៀនគំរូ ក្នុងគោលបំណងដើម្បីធានាឱ្យការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ទទឹមនឹងនេះ ការអប់រំបឋមសិក្សានឹងបន្តពង្រឹងវិន័យ សីលធម៌ សុវជីវធម៌ ឥរិយាបទ និងបំណិនងាយៗដែលសិស្សានុសិស្សអាចអនុវត្តបានទាំងនៅសាលារៀន គេហដ្ឋាន និងសហគមន៍។
រីឯការចុះឈ្មោះចូលរៀនសម្រាប់កុមារអាយុ៥ឆ្នាំ រៀននៅថ្នាក់មតេយ្យ និង៦ឆ្នាំរៀននៅថ្នាក់ទី១ បានផ្តើមតាំងពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ខណៈថ្ងៃបើកបវេសនកាល នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១ ខែវិច្ឆិកា ២០២៦។ អត្ថបទ៖ទូច សោភ័ណ








-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន7 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន7 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន7 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី