ព័ត៌មាន
អ្នកផលិត ទទួលបានឱកាសពង្រីកការនាំចេញផលិតផល ពីការតាំងពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម កម្ពុជា វៀតណាម
នៅថ្ងៃទី១៦ ខែតុលានេះគឺជាថ្ងៃទី៣ នៃការតាំងពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល កម្ពុជា វៀតណាម ឆ្នាំ២០២៦ (VIDEX CAMBODIA 2026) រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ។ ម្ចាស់សិប្បកម្មមួយចំនួន បានបង្ហាញការពេញចិត្តខ្លាំង ដោយគេទទួលបានដៃគូថ្មីៗ នាំចេញផលិតផលពីកម្ពុជាទៅចែកចាយលក់នៅវៀតណាម ។
តំណាង និងម្ចាស់សិប្បកម្ម នៅកម្ពុជា និងវៀតណាម បានថ្លែងថា នៅក្នុងដំណើរការតាំងពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលកម្ពុជា វៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺមានអតិថិជន និងម្ចាស់ក្រុមហ៊ុន នៅកម្ពុជា និងវៀតណាមច្រើនហូរហែរ បានចូលសាកសួរព័ត៌មាន និងមានការពិភាក្សាគ្នា លើកិច្ចការភ្ជាប់ដៃគូពាណិជ្ជកម្ម និងការទទួលផលិតផលពីកម្ពុជា នាំចេញទៅចែកចាយលក់នៅវៀតណាម និងនាំពីវៀតណាម មកចែកចាយលក់នៅកម្ពុជា ហើយតាមរយៈពិព័រណ៍នេះ បណ្តាម្ចាស់សិប្បកម្ម ជាពិសេសម្ចាស់សិប្បកម្មកម្ពុជា រំពឹងថា ផលិតផលរបស់គេនឹងបាននាំចេញទៅលក់នៅវៀតណាម បន្ថែមលើការនាំចេញទៅប្រទេសជប៉ុន កូរ៉េ ចិន និងសឹង្ហបូរីជាដើម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វៀតណាម-កម្ពុជា ឆ្នាំ២០២៦» (VIDEX CAMBODIA 2026) រយៈពេល៤ថ្ងៃនេះ សិប្បកម្ម សហគ្រាស កម្ពុជា វៀតណាមប្រមាណ ១៦០ បានរួមគ្នានាំយកផលិតផល និងសេវាកម្ម យកមកដាក់តាំងបង្ហាញប្រមាណជាង ២៣០ស្តង់ ក្រោមកិច្ចសហការសម្របសម្រួលរៀបចំដោយក្រសួងការពារជាតិកម្ពុជា ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បំណងផ្តល់ឱកាសដល់សហគ្រាសនៃប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនង បង្ហាញផលិតផល និងស្វែងរកឱកាសភាពជាដៃគូក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ធនាគារ និងបច្ចេកវិទ្យា។
តាមប្តេជ្ញាចិត្តរវាងប្រទេសទាំងពីរកម្ពុជា វៀតណាម បានដាក់គោលដៅពង្រឹកកិច្ចសហប្រតិបត្តិការ ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម កម្ពុជា វៀតណាម ឲ្យកើនដល់២០ពាន់លានដុល្លាសហរដ្ឋអាមេរិច ខណៈតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មប្រទេសទាំងពីរ មានទំហំទឹកប្រាក់ជិត ៦,៦ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៧% ក្នុងនោះកម្ពុជាបាននាំចេញ មានទឹកប្រាក់ជិត ៣,២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៨% និងការនាំចូល ពីវៀតណាម មានទឹកប្រាក់ជាង ៣,៤ ពាន់លានដុល្លារអាមេរិក កើនជាង ៩% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥៕ អត្ថបទ ស៊ុម សុខជា











-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន7 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន7 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី